Home ព័ត៌មានជាតិ នយោបាយ ​គិត​ត្រឹម​ម៉...

​គិត​ត្រឹម​ម៉ោង​៥៖៤៤​នាទី​ល្ងាច​ថ្ងៃ​១៦​តុលា​នេះ​មាន​សប្បុរសជន​បន្ត​ផ្តល់ជំនួយ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន​ឡើងដល់​ជិត៧​លាន​ដុល្លា

ភ្នំពេញ​៖​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា​គិត​ត្រឹម​ម៉ោង​៥៖៤៤នាទីល្ងាច​ថ្ងៃ​១៦ ខែតុលាឆ្នាំ​២០២០នេះ​មាន​សប្បុរសជន​ចូលរួម​ថវិកា​ចំនួន ៦,៧០៨,០៤៩ ដុល្លារ,​លុយ​រៀល​២៤៤,៤០០,០០០ រៀល​និង​៥.០០០€(​ប្រាំ​ពាន់​អឺរ៉ូ​)​ដើម្បី ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេ ស​ក​ម្ពុ​ជា ។​

បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ថវិកា​ដែល​ទទួលបាន​ពីសប្បុរស​ជននេះ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើការ​ផ្តល់​ជូនទៅ​បណ្តា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​៩ ដែលមាន​ទឹកប្រាក់​ចំនួន ៧០ ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ។ ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​៩ ដែល​ទទួលបាន ថវិកា​ឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ខេត្ត​ទាំង ៥ នេះ​ទទួលបាន​ថវិកា ១០ ម៉ឺន ដុល្លារ​ក្នុង​១​ខេត្ត និង ខេត្ត​ចំនួន​៤ ទទួលបាន​ថវិកា ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខេត្ត​រួមមាន ខេត្ត​ព្រះសីហនុ ស្ទឹងត្រែង កំពង់ស្ពឺ និង​កំពង់ធំ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​រា​ត្តី​ថ្ងៃទី​១៥ ខែតុលា​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​៥,០០០​គ្រួសារ​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បាន​ថ្លែង​អរគុណ​ចំពោះ​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​វិភាគទាន​ដល់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជន​រង់​គ្រោះ​ដោយ​ទឹកជំនន់ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​រាជរដ្ឋាភិបាល​មិនបាន​សំណូមពរ​ទេ​ក៏ប៉ុន្ដែ​ប្រជាពលរដ្ឋ​ដែលមាន​ធនធាន​បាន ស្ម័គ្រចិត្ត​ខ្លួនឯង​ចូលរួមបាន​ជាង ៦ លាន​ដុល្លារ​ដែល​បានធ្វើ​បច្ចុប្បន្នភាព​មុននេះ​បន្ដិច ។

​សម្តេច​បាន​បន្តថា​៖«​ម្សិលមិញ​នៅពេលដែល​ទូរស័ព្ទ​របស់ខ្ញុំ​ត្រូវ​បើក​ឃើញថា ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ធនធាន​បាន​ផ្ញើមក​ថា​សុំចូល​រួមវិភាគទាន​។ (​ដូចនេះ​)​ខ្ញុំ ក៏​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​និង​មានការ​ផ្សាយ​តាម​ផេ​ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​… ។​នេះ​បង្ហាញ​ពី​ការ​រួបរួមគ្នា​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​របស់​យើង​។​កូ​វីដ​១៩​បាន​បំ ផ្លាញ​យើង​យើង​ក៏បាន​ប្រើ​ថវិកា​របស់​យើង​ក៏ប៉ុន្ដែ​នៅមាន​ថវិកា​ដែលជា​ព្រះរាជ​អំណោយ​របស់​ព្រះករុណា​ជា​អម្ចា ស់​និង​ហ្លួង​ម៉ែ​ពីរលើក​និង​សប្បុរសជន​ជាច្រើន​ដែលបាន​ចូល​ថវិកា​ជិត​២០​លាន​ដុល្លារ​អាមេរិក​មិនទាន់​គិត​ទៅដល់​កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ ដែល​កាត់​បៀវត្ស​ដែល​មកដល់ពេលនេះ​ការ​កាត់​បៀវត្ស​មិនទាន់ត្រូវបាន​ចំណាយ​ទេ។​ថវិកា​ដែលជា​ជំនួយ​សម្រាប់​កូ​វីដ​-១៩ មាន​ប្រហែលជា​១៩​លាន​ដុល្លារ​ឬ​ជិត២០​លាន​នៅសល់​ជិត​១០លាន​ដុល្លារ​ហើយ​ចំពោះ​បៀវត្ស​ដែលបាន​កាត់​ពី​មន្ដ្រីរាជការ​ស្ម័គ្រចិត្ត​ក៏​មិនទាន់បាន​ប្រើប្រាស់​ដែរ ។​បន្ថែម​លើ​នោះ​នៅពេល​ទឹកជំនន់​ភ្លាម​រយៈពេល​ត្រឹមតែ២៤ម៉ោង​តែប៉ុណ្ណោះ​ថវិកា​វិភាគ ទាន​របស់​សប្បុរ​សជន​បាន​ប្រមាណ​ជាង​៦លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​ប្រើប្រាស់​តាមរយៈ​នៃ​គណៈកម្មាការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ដែល​ផ្ដល់​អាទិភាព​ទៅលើ​ការដោះស្រាយជាបន្ទាន់​ទៅលើ​ការសង្គ្រោះ​» ។

​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖«​ថវិកា​នៅសល់​ពី​ការជួយ​សង្គ្រោះបន្ទា ន់​យើង​នឹង​ពិនិត្យមើល​គ្រួសារ​រងគ្រោះ​ទាំងឡាយ​ថា​ពួកគេ​នឹង​ទទួលបាន​នូវផលប្រយោ ជន៍​យ៉ាងណា​។​យើង​នឹង​ចាត់ចែង​តទៅទៀត​ដែល​សប្បុរសជន​គេ​ស្ម័គ្រចិត្ត​បេះ​ពី​មាត់​ពី​ក​ផ្ដល់ឱ្យ​តាមរយៈ​ខ្ញុំ​។​ខ្ញុំ​ត្រូវតែ​ទទួលខុសត្រូវ​ទៅលើ​ទឹកប្រាក់​ដែលសប្បុរសជន​ផ្ដល់​នោះ​ឱ្យបាន​ដល់ដៃ​ជនរងគ្រោះ។ ប៉ុន្តែ​ពេលនេះ​គឺជា​ពេលវេលា​ត្រូវ​សង្គ្រោះបន្ទាន់ ។ដូច្នេះ​យើង​អត់​ទាន់​គិតថា​ត្រូវ​ចែក​ចំណែក​យ៉ាងម៉េចៗ​ទេ ។បញ្ហា​ធំជាងគេ​គឺ​គ្រប់កន្លែង​នៅ​ទូទាំងប្រទេស រាប់ទាំង​ខេត្ត​ដែល​មិនទាន់មាន​បញ្ហា​ត្រូវ​ពិនិត្យមើល​គោលដៅ​ឱ្យ​ហើយ​»​។

​គិត​មកដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ មាន​ពលរដ្ឋ ១៨​នាក់​(​ក្មេង​៨​នាក់​)​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះទឹកជំនន់ និង​ពលរដ្ឋ​ជាង​២៥​ម៉ឺន​នាក់​ទៀត​រង​ការប៉ះពាល់​។ ក្នុងចំណោម​ពលរដ្ឋ​ជាង​២១​ម៉ឺន​នាក់ ក្នុងនោះ​មាន​២​ម៉ឺន​៥​ពាន់​នាក់​ត្រូវបាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព​។​

​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះទឹកជំនន់​បានបញ្ជាក់​ថា​អ្នកស្លាប់​ទាំង​១៨​នាក់​គឺ ៧​នាក់​នៅ​ខេត្តបន្ទាយមានជ័យ ,២​នាក់ នៅ​ខេត្ត​ព្រះសីហនុ ,៣​នាក់​នៅ​ខេត្តពោធិ៍សាត់ ,១​នាក់ នៅ​ខេត្ត​ប៉ៃលិន ,១​នាក់​នៅ​ខេត្តកំពង់ធំ និង ៤​នាក់​នៅ​ខេត្តកណ្តាល​។ ផ្ទះ​ជាង​៥​ម៉ឺន​ខ្នង​រង​ការប៉ះពាល់​ហើយ​ក្នុង​ចំ ណោម​នោះ​មាន​៥០​ខ្នង​ត្រូវ​ខូចខាត ,​ខណៈ​សាលា​រៀ មាន​៤៣៩​កន្លែង​ដែល​លិច​ទឹក​។ ចំពោះ​ស្រូវ​វិញ​មាន​ជិត​១៤​ម៉ឺន​ហិកតា​ត្រូវ​លិច​ទឹក​រួមទាំង​ដំណាំ​ផ្សេងៗ​ទៀត មាន​ជាង​៦,៧​ម៉ឺន​ហិកតា​ក៏ត្រូវ​លិច​ទឹក​ដែរ ។ ដោយឡែក ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម បូក​បញ្ចូល​គ្នា​មាន​ប្រវែង​ជាង​២៨៤​គីឡូម៉ែត្រ និង​ផ្លូវលំ​នានា​តាម​ជនបទ មាន​ប្រវែង​ជាង​១,៤​ពាន់​គីឡូម៉ែត្រ​រួមទាំង​ស្ពាន​ជិត​៣០​កន្លែង​បាន​ប៉ះពាល់​និង​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

​រាជធានី​-​ខេត្ត ដែល​រង​ការប៉ះពាល​ដោយ​ទឹកជំនន់​មាន​១៩គឺ​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular