ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ជំនន់ទឹកភ្លៀងក្នុងសប្តាហ៍ទី២ខែតុលាឆ្នាំ២០២០ ។ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យបានបង្កផលប៉ះពាល់ជាច្រើនដែរដល់សមិទ្ធផលខាងវិស័យជនបទ ។លោកជាយុទ្ធារុណប្រធានអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យឱ្យដឹងកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ កន្លងមកថា ៖ លោកនិងសហការីបានចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន១៤ខ្សែធំៗ ( ផ្លូវក្រាលកៅស៊ូ២ជាន់៤ខ្សែ,ប្រវែង២៦.០០០ម៉ែត្រ)និងផ្លូវក្រាលក្រួសក្រហម១០ខ្សែប្រវែង១៥០.០០០ម៉ែត្រ )ដែលលិចលង់លិចដោយជំនន់ទឹកភ្លៀង ។

លោកបានបន្តថា ៖ ដោយឡែកផ្លូវជនបទ ព្រែកជីក បត់ត្រង់- ឃុំបត់ត្រង់ទៅរហាត់ទឹកស្រុកមង្គលបូរី ដែលក្រាលកៅស៊ូ២ជាន់ប្រវែង៩.០០០ម៉ែត្រត្រូវបានលិចនិងទឹកហូរកាត់ផ្តាច់មិនអាចធ្វើដំណើរបាននៅចន្លោះPK6+100និងPK6+300។ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានបន្តថា៖ចំណែកអណ្តួងខួងបំពាក់ស្នប់ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ចំនួន៤១ក៏ត្រូវបានលិចលង់ដែរ( នៅសិរីសោភ័ណ៣៦អណ្តូង និងស្រុកមង្គលបូរី៥អណ្តូង) ៕S/




រូបថត ៖ តើវិស័យអភិវឌ្ឍន៍ជនបទនៅបន្ទាយមានជ័យ រងការប៉ះពាល់អ្វីខ្លះពីទឹកជំនន់ ? (រូប៖ ភ្នំស្វាយ )