ដោ​យៈ​ស​រិ​​ទ្ធ​/​ភ្នំ​ពេ​ញៈ​លោក​ឧត្ដមសេនីយ៍ ទោ ចេ​វ ហាក់ ស្នងការ រង នគរបាល រាជធានី ភ្នំពេញ ទទួល បន្ទុក ចរាចរណ៍ បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​១៦​តុលា​ថា មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​មនុស្ស ស្លាប់​នៅ​ចំណុច ផ្លូវ ១៧៣ កែង​ផ្លូវ ៣២៨ សង្កាត់​ទួល​ស្វាយព្រៃ ១ ខណ្ឌ​បឹង​កេងកង កាលពី​ម៉ោង ១១:៣០ យប់ ថ្ងៃ ទី ១៥ ខែ តុលា​។​ក្រោយ​កើតហេតុ ដោយ​រថយន្ត បាន​បើក​គេចខ្លួន ។
​ជនបង្ក​ឈ្មោះ យ៉ាន់ ណា លី​ណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ស្នាក់នៅ ផ្ទះ លេខ ៥ អឹម ក្រុម ទី ៤ ភូមិ ព្រៃ​ព្រីង ខាងត្បូង ទី ១ សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែន​ជ័យ ។ រថយន្ដ​ម៉ាក Lexus NX 200 T ផ្លាក លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។ នគរបាល ចរាចរណ៍ រាជធានី ភ្នំពេញ បាន​ឃាត់ខ្លួន ជនបង្ក​នៅ ថ្ងៃ ទី ១៦ ខែ តុលា ។
លោក​ឧត្ដមសេនីយ៍ ទោ ចេ​វ ហាក់ បាន​បន្តថា ថ្ងៃ ស្អែក សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំ​រឿងនេះ ទៅ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ បន្ត តាមច្បាប់ ។
​តាមរយ វីដេអូ​ដែល​បាន​ចែកចាយ លើ​បណ្ដាញ សង្គម ហ្វេ​ស​ប៊ុ​ក ឃើញថា ជ​បង្ក​ពិតជា​មាន ចរិត​ឃោរឃៅ ណាស់ ព្រោះ បន្ទាប់ ពី បុក​ជនរងគ្រោះ ពីក្រោយ មិន​ស្លាប់ ហើយ​យ ជនបង្ក​បាន​បើក​ថយក្រោយ កិន​ជនរងគ្រោះ​បន្ថែម ។​ជនរងគ្រោះ​ស្លាប់ ពេល បញ្ជូន ទៅ ដល់ មន្ទីរពេទ្យ ។ បច្ចុប្បន្ន សព​កំពុង​តំកល់​ធ្វើបុណ្យ នៅ វត្ត សំរោង​អណ្ដែត ៕​សរន