សម្តេច​តេ​ជោ​ហ៊ុនសែន​ថ្លែង​អំណរ​ព្រះរាជ​គុណ​​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ដែល​បាន​ប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​ដល់​ប្រជានុរាស្ត្រ​

185
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ចំពោះ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ដែល​បាន​ប្រោស​ព្រះរាជទាន​នូវព្រះរាជ​អំណោយ​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​ដល់​ប្រជារាស្ត្រ​ជា​កូនជា​ចៅ​របស់​ព្រះអង្គក្នុង​គ្រា​ជួប​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​ប៉ះពាល់​ដល់​បណ្តាខេត្ត​មួយចំនួន​និង​រាជធានី​ភ្នំពេញ ។

​យោងតាម​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែតុលាឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​បញ្ជាក់ថា​៖ « ជាបឋម​ក្នុងនាម​សមាជិក​ សមាជិកា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រជាពលរដ្ឋ​គ្រប់រូប​ ព្រមទាំង​ទូល​ព្រះ​បង្គ​ជា​ខ្ញុំ​ សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ប្រកប ដោយ​បិតិ​សោមនស្ស​រីករាយ​ជា​អតិបរមា​ថ្វាយ​ចំពោះ​ព្រះករុណា​ជា​អម្ចាស់​ជិវិត​លើ​ត្បូង​ជាទីគោរព​សក្កា​រៈ​និង​សម្តេចព្រះ​មហាក្សត្រី ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជា​អម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ស្តេច​សព្វ​ព្រះរាជ​ហ​ឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ​ជា​បន្តបន្ទាប់​ជួយសម្រាល​នូវ​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ​របស់​ព្រះអង្គ ក្នុង​គ្រា​ជួប​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​ប៉ះពាល់​ដល់​បណ្តា​ខេត្ត​មួយចំនួន​និង រាជធានី​ភ្នំពេញ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖«​តប​ចំពោះ​ព្រះរាជ​កាយវិការ​ប្រកប​ដោ យ​ព្រហ្មវិហារ​ធម៌ព្រះ​ទសពិត​រាជ​ធម៌​ព្រមទាំង​ព្រះ​មនុស្ស​ធ៌​ម​ដ៏​មហា​ត្រជាក់ត្រជុំត្រចះត្រ ចង់​នេះ​ជាថ្មី​ម្តងទៀត​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់រូបសូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ជា​អនេកប្បការ​និង​សូម​លំឱនកាយ​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុការពរ​បវរ​មហា​ប្រសើរសូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្តា​រៈ​និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វរមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ស្តេច​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​គួរបញ្ជាក់​ថា​នៅ​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០២០​នេះដែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ ព្រះរាជសារ​មួយច្បាប់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដោយ​ព្រះអង្គ​បាន​សម្ដែង​នូវ​ការ​រំជួល​ហឫទ័យ​ជាខ្លាំង​ក្រោយ​ទទួលបាន​ដំណឹង​អំពី​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​មួយចំនួន​ត្រូវ​ទទួលរង​គ្រោះ​ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ជីវិត​និង​ខូចខាត​ទ្រព្យសម្បត្តិ​។​

​ក្នុង​ព្រះរាជសារ​ព្រះមហាក្សត្រ​ក៏បាន​មាន​ព្រះរាជ​បន្ទូល​កោតសរសើរ​នូវ​ភាពឈ្លាសវៃ​និង​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​វិធាន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា​ជម្លៀស​បង​ប្អូន​ប្រជាពលរដ្ឋ​ចេញ​ទី​តំបន់​រងគ្រោះ​ទៅកាន់ទីទួល​សុវត្ថិភាព​នានា​៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម