ត្រឹមម៉ោង៧ព្រឹកនេះ មានករណី ជាសះស្បើយ ២ នាក់ និង មិនមាន ករណីវិជ្ជមាន វីរុសកូដ-១៩ថ្មី

118
ចែករម្លែក

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយគិតត្រឹមម៉ោង ៧ព្រឹកនេះ គឺមានករណីជាសះស្បើយ២នាក់ និងមិនមានករណីវិជ្ជមានថ្មីទេ ។

ករណីជាសះស្បើយចំនួន ២នាក់ នេះរួមមាន÷ ១-បុរសជនជាតិបារាំងអាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរនៅ ប្រទេសសាំងហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។ ២-ស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា (ទីក្រុងដេលី) មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និងត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម