ដោយៈ មូល​សម្បត្តិ / ភ្នំពេញៈ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​អោយ​លោក Wu Chuanbing អគ្គ​កុងស៊ុល នៃ​ស្ថានទូត​សាធារណរដ្ឋ ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់ លោក​អគ្គ​កុងស៊ុល និង បាន​ពិភាក្សា​ការងារ ពាក់ព័ន្ធ លើ​កិច្ចសហប្រតិបត្តិការ វិស័យ​បរិស្ថាន ការងារ​យុវជន ជាពិសេស​ការងារ​អប់រំ​បរិស្ថាន តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ទស្សនកិច្ច​សិក្សា​នានា រវាង​ប្រទេស​ទាំង ២ ។​

​នៅក្នុង​ឱកាស​នោះ លោក Wu Chuanbing ក៏បាន​នាំយក​នូវ​កំរង​សៀវភៅ ដ៏​មានគុណ​តម្លៃ មាន​ចំណងជើង​ថា ” XI JINPING GOVERNANCE of CHINA ” ភាគ​ទី​៣ របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពី​ន ជូន​លោក​រដ្ឋមន្ត្រី ផងដែរ ៕​/V

លោក សាយ សំ​អាល់ និងលោក Wu Chuanbing ជួបពិភាក្សា​ការងារ ពាក់ព័ន្ធលើ​កិច្ចសហប្រតិបត្តិការ ​
សៀវភៅ ” XI JINPING GOVERNANCE of CHINA ” ភាគ​ទី​៣