វីដេអូមួយបានបង្ហាញគ្រាដែលខ្មាន់កាំភ្លើងវ័យជំទង់មានដើមកំណើតនៅឆេកឈ្នីម្នាក់ត្រូវបានប៉ូលិសបារាំងបាញ់ស្លាប់ បន្ទាប់ពីរូបគេបានកាត់ក្បាលគ្រូបង្រៀនម្នាក់ ដែលបង្ហាញរូបតុក្កតាព្យាការីម៉ូហាម៉ាត់នៅម៉ោងរៀន។

យុវជនអាយុ ១៨ ឆ្នាំរូបនោះបានស្រែកថា អាឡាហ៊ូអាក្បា (Allahu Akbar) ហើយបានកាត់ក្បាលគ្រូនោះដោយកាំបិតនៅឯជាយក្រុងប៉ារីសទាំងកណ្តាលថ្ងៃចែសកាលពីថ្ងៃសុក្រទី១៦តុលា។

ជនរងគ្រោះគឺជាគ្រូបង្រៀនប្រវត្តិវិទ្យាថ្នាក់មធ្យមសិក្សា ដែលបានធ្វើឱ្យឪពុកម្តាយ ជាច្រើន ខឹងសម្បាដោយការបង្ហាញរូបតុក្កតារបស់ព្យាការីមហាម៉ាត់ ដល់សិស្ស ក្នុងមេរៀនស្តីពីសេរីភាពនៃការបញ្ចេញមតិ។

ជនសង្ស័យ ដែលគេមិនបញ្ចេញអត្តសញ្ញាណជាផ្លូវការ ត្រូវបានបាញ់សម្លាប់ ដោយប៉ូលិសបារាំងនៅពេលពួកគេព្យាយាមចាប់ខ្លួនគាត់។ ប៉ូលិសបាននិយាយថា ក្រោយមកយុវជននោះបានស្លាប់ដោយសាររបួស។

វីដេអូដែលថតដោយអ្នកស្រុកម្នាក់បានបង្ហាញប៉ូលិសប៉ុនប៉ងចាប់ខ្លួនយុវជនោះ ដែលទីបំផុតបាននាំទៅដល់ការបាញ់សម្លាប់ជនសង្ស័យតែម្តង៕ ដោយ ៖ កញ្ញាដាលីស/Ha

យុវជនអាយុ១៨ឆ្នាំត្រូវប៉ូលិសបាញ់ស្លាប់ ក្រោយកាត់ក្បាលគ្រូខ្លួនឯង