ជនសង្ស័យ ពីរ​នាក់ រួម​នឹង​ថ្នាំញៀន​និង​អាវុធ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន និង​ដកហូត​

110
ចែករម្លែក

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ ដោយបាន​រឹបអូស​ថ្នាំញៀន ១៣ កញ្ចប់ រួម​នឹង​អាវុធ AK ស្វាយ​បត់ ១​ដើម និង​ម៉ូតូ​១​គ្រឿង នៅក្នុង​ការបង្ក្រាប​ករ​ណី​ជួញដូរ ចែកចាយ និង​រក្សាទុក​ថ្នាំញៀន នៅវេលា​ម៉ោង ៦​និង​៣០​នាទី ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​កំបុត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច បានអោយដឹងថាៈ ជនសង្ស័យ ពីរ​នាក់​នោះ មានឈ្មោះ សុខ សា​វី អាយុ ៣១​ឆ្នាំ និង​ឈ្មោះ ថេ​ង សីហា អាយុ ២៩​ឆ្នាំ ហើយ​បុរស​ទាំងពីរ រស់នៅក្នុង​ភូមិ​កំបុត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយគ្នា ។ ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី នៅ​ថ្ងៃទី​១៧ តុលា​នេះ ៕​/V

ជនសង្ស័យ ពីរ​នាក់ រួម​នឹង​ថ្នាំញៀន​និង​អាវុធ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន និង​ដកហូត​
ជនសង្ស័យ ពីរ​នាក់ រួម​នឹង​ថ្នាំញៀន​និង​អាវុធ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន និង​ដកហូត​
​ថ្នាំញៀន​និង​អាវុធ ត្រូវបាន​សមត្ថកិច្ច​ ដកហូតពីជនសង្ស័យ​
ជនសង្ស័យ ពីរ​នាក់ រួម​នឹង​ថ្នាំញៀន​និង​អាវុធ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន និង​ដកហូត​

ទីតាំងផ្សាយពាណិជ្ជកម្ម