ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ នគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុករលាប្អៀរ បានបង្ក្រាបការចែកចាយគ្រឿងញៀន ចំនួនពីរ ករណី នៅក្នុងឃុំស្រែថ្មី និងឃុំគោកបន្ទាយ ក្នុងស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយបានឃាត់ខ្លួន ជនសង្ស័យបួននាក់ និងបានដកហូតថ្នាំញៀន ១២ កញ្ចប់ ។
នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈ ជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួនបួននាក់នេះ មានៈ ១-ឈ្មោះ គ្រឿន ពិសី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ (ចាប់តាមដីកាតុលាការ), ២-ឈ្មោះ ឡេង សុភ័ស្ត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ, ៣-ឈ្មោះ ទន់ ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ និង៤-ឈ្មោះ ញឹម ទិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង បួននាក់ ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ៕/V

