វ៉ាក់សាំងកូវីដ១៩តម្លៃ៦០ដុល្លារដាក់លក់ឱ្យអ្នកក្រុងមួយនៅចិន ត្បិតមិនទាន់មានការបញ្ជាក់ពីប្រសិទ្ធភាព

145
ចែករម្លែក

ក្រុមមន្រ្តីនៅក្នុងទីក្រុងមួយនៅភាគខាងកើតនៃប្រទេសចិនកំពុងផ្តល់ជូនអ្នកស្រុករបស់ខ្លួននូវវ៉ាក់សាំងពិសោធន៍ការពារមេរោគកូរ៉ូណាក្នុងតម្លៃ ៦០ ដុល្លារក្នុងម្នាក់ ត្បិតប្រសិទ្ធភាពរបស់វាមិនទាន់ត្រូវបានបញ្ជាក់។

អាជ្ញាធរសុខាភិបាលនៅទីក្រុងជាស៊ីងខេត្តចឺជាំងបាននិយាយថា បុគ្គលិកសំខាន់ៗនិងអ្នកដែលមានហានិភ័យខ្ពស់ពីជំងឺកូវីដ១៩ នឹងស្ថិតក្នុងចំណោមអ្នកដំបូងគេដែលទទួលបានវ៉ាក់សាំង។

សេចក្តីថ្លែងការណ៍មួយបានលើកឡើងថា អ្នកស្ម័គ្រចិត្តដទៃទៀតដែលមានអាយុចន្លោះពី ១៨ ទៅ ៥៩ ឆ្នាំដែលមានតម្រូវការចាំបាច់ដើម្បីចាក់វ៉ាក់សាំងក៏អាចដាក់ពាក្យសុំទទួលវ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនឱសថរដ្ឋ Sinovac Biotech ផងដែរ។

ប្រទេសចិនបានជ្រើសរើសកម្មករនិយោជិតសំខាន់ៗដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ ដែលបានចាប់ផ្តើមកាលពីខែកក្កដា។

ប៉ុន្តែនេះជាលើកទីមួយហើយដែលរដ្ឋាភិបាលចិនបានឱ្យប្រជាជនសាមញ្ញអាចប្រើវ៉ាក់សាំងនេះ។

ដំណឹងនេះកើតឡើងខណៈដែលមន្រ្តីនៅទីក្រុងប៉េកាំងបានប្រកាសថាវ៉ាក់សាំងការពារមេរោគកូរ៉ូណាអាចត្រៀមរួចរាល់ដើម្បីប្រើប្រាស់សម្រាប់មនុស្សទូទៅក្នុងរយៈពេលតិចជាងបីសប្តាហ៍។

ប៉ុន្តែអ្នកស្រុកខ្លះនៅក្នុងទីក្រុងជាស៊ីងឥឡូវបានទទួលវ៉ាក់សាំងកូវីដ១៩ចំនួន២ដូសតម្លៃ ៤០០ យ័ន (៦០ដុល្លារ) នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ទីក្រុងកាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលា។

បេក្ខជនចាក់វ៉ាក់សាំងមានឈ្មោះថា CoronaVac ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech នឹងត្រូវផ្តល់ជូនប្រជាជនដែលមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំដែលមាន “តម្រូវការចាំបាច់ដើម្បីចាក់វ៉ាក់សាំង”៕ ដោយ ៖ កញ្ញាដាលីស

វ៉ាក់សាំង CoronaVac តម្លៃ ៦០ ដុល្លារត្រូវបានផ្តល់ជូនប្រជាជននៅទីក្រុងជាស៊ីងរួចទៅហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម