ដោយ: គ្រញូង / បាត់ដំបង: កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារ រស់នៅស្រុកចំនួន៤រួមមាន៖ស្រុកសំឡូតចំនួន១០០គ្រួសារ ស្រុករតនៈមណ្ឌលចំនួន៥០គ្រួសារ ស្រុកកំរៀងចំនួន៥០គ្រួសារ និងស្រុកភ្នំព្រឹកចំនួន៥០គ្រួសារ ស្ថិតនទីតាំង៤ផ្សេងគ្នា ក្នុងនោះ១១០គ្រួសារចែករនៅទីទួលសុវត្ថិភាព និង១៤០គ្រួសារចុះចែកតាមខ្នងផ្ទះ ដែលដឹកនាំលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារយុវជនកាកបាទក្រហមកម្ពុជាខេត្ត ក្នុងស្រុកគោលដៅទាំងបួន។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន: អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ដោយឡែកស្រុកសំឡូតចំនួន១០០គ្រួសារ អនុសាខាកាកបាទក្រហមស្រុក បានឧបត្ថម្ភបន្ថែមថវិកាក្នុងមួយគ្រួសារចំនួន១ម៉ឺនរៀលផងដែរ៕ ល



