ដោយ: គូលែន / សៀមរាប: ជនសង្ស័យជាកម្មករចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់គោកចក នៃក្រុងសៀមរាប សហការជាមួយប្រជាការពារភូមិធ្វើការឃាត់ខ្លួន ដោយពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើ បានធ្វើនៅនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅមុខប្រាសាទអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលសង្កាត់គោកចក បាននិយាយថា ការឃាត់ខ្លួនជនសង្ស័យដែលជាកម្មករទាំង៥នាក់ខាងលើនេះ គឺក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានរាយការណ៍ថា មានក្មេងៗបានប្រមូលផ្តុំគា្នជក់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ស៊ុត ហួរ រស់នៅភូមិឃុំខាងលើ។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព័ត៌មានហើយ សមត្ថកិច្ចនគរបាលសង្កាត់គោកចក រួមជាមួយនិងប្រជាការពារភូមិ បានចុះទៅដល់ផ្ទះជនសង្ស័យ ហើយធ្វើការឃាត់ខ្លួនបានចំនួន៥នាក់តែម្ដង រួមទាំងម្ចាស់ផ្ទះផង។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមានទី១ ឈ្មោះ ស៊ុត ហួរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ជាម្ចាស់ផ្ទះ, ទី២ ឈ្មោះ ដឿម រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ, ទី៣ ឈ្មោះ ម៉ី គា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ នៅភូមិ ត្រពាំងសេះ, ទី៤ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ នៅភូមិ ប្រីយ៍ចាស់ សង្កាត់ទឹកវិល, និងទី៥ ឈ្មោះ ឡុង លាភ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ នៅភូមិ គោតាចាន់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាព ខ្លួនពិតជាបានទិញថ្នាំញៀនប្រភេទម៉ាទឹកកកមកប្រើប្រាស់ពិតប្រាកដមែន។ ជនសង្ស័យទាំង៥នាក់ ត្រូវបាបញ្ជូនទៅតុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិ៕ ល