បង់​ក្លា​ដែស​កាត់ទោស​ប្រហារជីវិត​បុរស​៥​នាក់​ពី​បទ​ចាប់រំលោភ​ក្មេងស្រី​

187
ចែករម្លែក

​បុរស​៥​នាក់​ដែល​បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ ១៥​ឆ្នាំ​ម្នាក់​កាលពី​ឆ្នាំ​២០១២​ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​១៤​តុលា ​នៅ​ប្រទេស​បង់​ក្លា​ដែស ​គឺ​នៅពេល​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​ពី​ប្រទេស​នេះ​បាន​អនុម័ត​ច្បាប់​ដាក់ទោស​ប្រហារជីវិត​ចំពោះ​ករណី​ចាប់រំលោភ​។​

​ទោស​ប្រហារជីវិត​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​តាន់​ហ្គេល ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​ដោយ​តុលាការ​ពិសេស​ដែល​បាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​ករណី​រំលោភ​បំពាន​លើ​ស្ត្រី​និង​កុមារ​។​

​រដ្ឋអាជ្ញា បាន​និយាយថា​ មិត្ត​ប្រុស​របស់​ជនរងគ្រោះ​បាន​នាំ​នាង​ទៅ​មាត់ទន្លេ​មួយ​ជា​ទី​ដែល​នាង​ត្រូវបាន​ចាប់​រំលោភ​ដោយ​មិត្ត​ប្រុស​របស់​នាង​និង​មិត្តភក្តិ ២​នាក់​ផ្សេង​ទៀត ហើយ​មិត្ត​២​នាក់​ទៀត​បាន​​ជួយ​ពួកគេ​ក្នុង​សកម្មភាព​ចាប់រំលោភ​នេះ​។​

​លោក បាន​ប្រាប់​សារព័ត៌មាន AFP ថា​ ពួកគេ​ទាំង ៥ នាក់​នេះ ត្រូវបាន​រកឃើញ​ទោសកំហុស​ ហើយ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី ធ្វើ​ការតវ៉ា​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃទី​១០​ខែ​តុលា​ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​រំលោភ​ជា​ក្រុម​

ទីតាំងផ្សាយពាណិជ្ជកម្ម