បាក់ស្រុត​ផ្ទះមួយ​ល្វែង​នៅ​ភូមិ​ព្រែក​ថី សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

ដោយៈ​ឆាយា​នាថ​/​កណ្តាលៈអធិការនគរបាល​ក្រុង​តាខ្មៅ លោក​វរសេនីយ៍ទោ យី វណ្ណដា បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​មាន​ករណី​បាក់ស្រុត​ផ្ទះមួយ​ល្វែង​នៅ​ភូមិ​ព្រែក​ថី សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​លោក​បន្តថា​ ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការបាក់​ស្រុត​នេះ​។​
​ដោយឡែក​តាម​ការ​បង្ហើ​ប​ពី​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យ​អំពី​មូលហេតុ​នៃ​ការបាក់​ស្រុត​ផ្ទះ​នេះ អាច​បណ្តាលមកពី​ទឹក​ហូរ​បុក​ខ្លាំង ​ពីព្រោះ​ផ្ទះ​ប្រជាពលរដ្ឋភាគច្រើន​សង់​ជាប់​នឹង​មាត់ទន្លេ ។​ក្នុងនេះ​មាន​ទាំង​ផ្ទះ​ដែល​បាក់ស្រុត​នេះដែរ​៕​សរន​/Ha