ដោយៈ រ៉ូហ្សា / ភ្នំពេញៈ លោក មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានទទួលការគាំទ្រ ពីអង្គមហាសន្និបាត ឱ្យធ្វើជាប្រធានសហ ព័ន្ធកីឡាយានយន្តកម្ពុជា សម្រាប់អាណត្តិថ្មីទី៣ ឆ្នាំ២០២០-២០២៤ បន្តទៀត បន្ទាប់ពីសហព័ន្ធ បានធ្វើមហាសន្និបាត បញ្ចប់អាណត្តិចាស់ (២០១៦-២០២០) របស់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំ នៃទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។
លោកមៀច សុផាន់ណា បានមានប្រសាសន៍ថាៈ មហាសន្និបាតអាណត្តិទី២ និងបន្តអាណត្តិទី៣ របស់សហព័ន្ធកីឡាយានយន្តកម្ពុជានេះ គឺដើម្បីបូកសរុប របាយការណ៍សកម្មភាព នាអាណត្តិ កន្លងមក ដែលសហព័ន្ធកីឡាយានយន្តកម្ពុជា រួមសហការជាមួយដៃគូជំនួយ និងក្រុមហ៊ុន ក្នុងស្រុកជាច្រើន បានចូលរួមលើកស្ទួយ វិស័យកីឡាយានយន្ត ទេសចរណ៍កីឡាយានយន្ត ពាណិជ្ជកម្មយានយន្ត និងឧស្សាហកម្មយានយន្ត នៅព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងសកម្មភាពអាណត្តិចាស់ កន្លងមក លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា បានឱ្យដឹងថាៈ សហព័ន្ធ បានរៀបចំនូវ ការប្រណាំងជាច្រើន ដូចជា ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ និងជាក្រុម នៅព្រះរាជាណាចក្រកម្ពុជា, កម្មវិធីមិត្តភាព និងការងារសហគមន៍ ក្បួនរថយន្ត ឆ្ពោះទៅបណ្តាខេត្តនានា នៅកម្ពុជា ជាពិសេសតំបន់ទេសចរណ៍, កម្មវិធីប្រណាំងម៉ូតូហោះ Super Cross កម្មវិធី Caravan កម្មវិធីប្រណាំងម៉ូតូ Enduro Cross បានចូលរួមសកម្មភាពអន្តរជាតិ នៅក្រៅប្រទេសជាច្រើន និងបានអញ្ជើញគ្រូហ្វឹកហ្វឺន មកពីក្រៅប្រទេស មកធ្វើការបណ្តុះបណ្តាល កីឡាករកម្ពុជា ជាដើម។
លោកបានបន្តថាៈ សហព័ន្ធកីឡាយានយន្តកម្ពុជា ក៏បានរៀបចំ គណៈកម្មាធិការប្រតិបត្តិបន្ថែម ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍ វិស័យកីឡាយានយន្តនេះ ឲ្យកាន់តែរីកចំរើន និងទទួលការគាំទ្រ ហើយសម្រាប់ផែនការ នៅក្នុងឆ្នាំ២០២១ គឺត្រៀមរៀបចំការប្រណាំង កីឡាយានយន្ត ប្រចាំឆ្នាំ២០២១ ចំនួន ១២ លើក សម្រាប់កីឡាចំនួន ២ គឺការប្រណាំងហ្គោខាត (Go-Kart) និងការប្រណាំងម៉ូតូ លើវាលរាប ។

សូមបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិថ្មី សហព័ន្ធកីឡាយានយន្តកម្ពុជា សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ មានចំនួនសរុប ១៧ នាក់ៈ
១-លោក មៀច សុផាន់ណា ប្រធាន , ២-លោក សូ ឃុនវីរក្ស . ៣-លោក វង់ ពិលី និង ៤-លោក ហូ សិទ្ធិគុណ ជាអនុប្រធាន . ៥-លោក ទូត សុវណ្ណារ៉ា អគ្គហេរញ្ញឹក . ៦-លោក មៀច សុរិទ្ធិការ្យដាវីត . ៧-លោកទិត វិសិដ្ឋ និង ៨- លោក ខៃ វណ្ណៈ ជាអគ្គលេខាធិការរង . ៩-ស្រ៊ុន រតនៈ . ១០-លោក ឡុង កញ្ញារិទ្ធ . ១១-លោក លន់ សាមឌី . ១២-លោក ប៊ី ណាស៊ី . ១៣- លោក កែវ ហុកលី . ១៤-លោក អ៊ុក ច័ន្ទវាសនា . ១៥-លោក វុត្ថា ប៉ុណ្ណារិទ្ធ . ១៦-លោក លឹម ម៉េងអាន និង ១៧-លោក វុធ សាវី ជាសមាជិក ។
ចំពោះសមាជិកចាស់នៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ (ដែលចាកចេញ) រួមមាន ៥ រូបៈ ១-លោក លីវ សុផាន់ណារិទ្ធ អគ្គលេខាធិការរង , ២-លោកលឹម សូវៀត អគ្គហេរញ្ញឹក , ៣-លោកស្រី ចាន់ថន សមាជិក , ៤-លោក ធម្ម ច័ន្ទពុទ្ធិកា សមាជិក , ៥-លោក គា គឹមសាន្ត សមាជិក ។
សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលស្នើបញ្ចូលថ្មី ៧ រូប មានៈ ១-លោក ទួត សុវណ្ណារ៉ា អគ្គហេរញ្ញឹក , ២-លោក អ៊ុ ប៊ុនរ៉េត សមាជិក , ៣-លោក ស្រ៊ុន រតនៈ សមាជិក , ៤-លោក ផាត់ សម្ផស្ស សមាជិក , ៥-លោក វុត្ថា ប៉ុណ្ណារិទ្ធ សមាជិក , ៦-លោក លឹម ម៉េងអាន សមាជិក និង៧-លោក វុធ សាវី សមាជិក៕/V

