ដោយៈគ្រញូង/បាត់ដំបង:ឧកញ៉ាភូពុយតំណាងរាស្ត្រមណ្ឌលបាត់ដំបងនិងសប្បុរសជនមួយចំនួនកាលពីថ្ងៃទី១៦ខែតុលាបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅឃុំចំនួនពីរ(ឃុំតាពូងនិងឃុំអូរតាគី)នៃស្រុកថ្មគោលដែលកំពុងស្ថិតនៅលើទីទូលសុវត្ថិភាព។អំណោយមានអង្ករ មី បន្លែ និងគ្រឿងឧបភោគមួយចំនួន។
លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថាប្រជាជនទាំងពីឃុំនេះគឺរងគ្រោះដោយសារទឹកហូរឆ្លងពីខាងលិចផ្លូវក្នុងឃុំអន្លង់រុនក្នុងប៉ុន្មានថ្ងៃមកនេះទឹកបានហូរធ្លាក់ចូលទៅក្នុងឃុំតាពូងនិងឃុំអូរតាគីស្រុកថ្មគោលបង្កការលិចលង់ដល់លំនៅរបស់ប្រជាពលរដ្ឋនៃឃុំតាពូងនិងឃុំអូរតាគីចាប់តាំងពីពេល
យប់ថ្ងៃទី១៥រហូតដល់ព្រឹកថ្ងៃទី១៦ខែតុលា។ពេលនេះទឹកពុំទាន់ស្រកនៅឡើយទេ៕សរន



