ដោយ: គូលែន / សៀមរាប: ក្នុងរយៈពេល៤ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានដាំដើមត្នោតប្រមាណ៦.០០០ដើម ក្នុងបរិវេនឧទ្យានអង្គរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិមួយប្រភេទ ដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកថាជាអត្តសញ្ញាជាតិខ្មែរ ប៉ុន្ដែមកដល់ពេលនេះ ដើមត្នោតស្ទើរតែចង់បាត់បង់ទៅហើយ ដោយសារមិនសូវមានអ្នកថែរក្សាកេរដំណែលមួយនេះឲ្យបានគង់វង់។
ដូច្នេះអាជ្ញាធរជាតិអប្សរាបានរៀបចំដាំដើមត្នោត នៅក្នុងតំបន់ឧទ្យានអង្គរ ដោយរហូតមកដល់ពេលនេះ ដាំបានប្រមាណជាង៦.០០០ដើម ក្នុងរយៈពេល០៤ឆ្នាំកន្លងមកនេះ៕ ល
