ដោយ: គូលែន / សៀមរាប: ប្រាសាទកណ្តាលស្រះស្រង់ បានដំណើរការជួសជុលឱ្យមានរូបរាងឡើងវិញកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។មកដល់ពេលនេះ ក្រុមការងារបានរៀបគ្រឹះប្រាសាទជិតរួចរាល់ហើយ។ នេះគឺជាលារបញ្ជាក់អោយដឹងពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរា បានអោយដឹងថា ទាក់ទងនឹងការជួសជុលប្រាសាទនៅកណ្តាលស្រះស្រង់ ជួបប្រទះការលំបាកបំផុត គឺការដឹកជញ្ជូនសម្ភារយកទៅកាន់ការដ្ឋាន ព្រោះប្រាសាទនេះហ៊ុព័ទ្ធទៅដោយទឹកស្រះស្រង់។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារបានប្រើរទេះរុញនិងក្បូនដើម្បីជញ្ជូនថ្មម្តងមួយៗយកទៅជួសជុល។
សូមអញ្ជើញទស្សនាកម្រងរូបភាពអំពីសកម្មភាពកម្មករដឹកជញ្ជូនថ្មកាត់ទឹកនៅប្រាសាទកណ្តាលស្រះស្រង់ដូចតទៅ៕ ល