ដោយ: មុនីរ័ត្ន / ភ្នំពេញ: នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បទបញ្ជាឲ្យស្នងការនគរបាលរាជធានីខេត្តអង្គភាព និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ត្រៀមកម្លាំង ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ។ ការបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីគ្រោះទឹកជំនន់ បានកំពុងតែគំរាមកំហែងទៅលើរាជធានីខេត្តមួយចំនួន។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តថា ស្នងការនគរបាលរាជធានីខេត្តត្រូវម្ចាស់ការ កៀងគរកម្លាំងសរុប ជាមួយបញ្ជាការពារក្រោមគណៈបញ្ជាការ ឯកភាពដើម្បីជួយរំដោះប្រជាពលរដ្ឋ កុំឱ្យមានរងគ្រោះថ្នាក់ដោយសារទឹកជំនន់កុំឱ្យមានរងគ្រោះថ្នាក់ដោយសារទឹកជំនន់។ ហើយខេត្តណាដែលខ្វះកម្លាំងឬមានបញ្ហាអ្វី ត្រូវរាយការណ៍មកលើដើម្បីអគ្គស្នងការដ្ឋាននគរបាលជាតិជួយអន្តរាគមន៍។
ទាក់ទងទឹកជំនន់ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកឃុន សុខា បាន មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបាន ប៉ះពាល់រាជធានី ខេត្ត ចំនួន១៩ ប៉ះពាល់ប្រជាពលរដ្ឋជាង ២១ម៉ឺន នាក់ ប្រជាពល រដ្ឋ ជម្លៀស ទៅទីទួលសុវត្ថិភាពមានចំនួន ២ម៉ឺន ៥ ពាន់នាក់ លំនៅដ្ឋានប៉ះ ពាល់ ជាង ៥ម៉ឺន ១ពាន់ខ្នង ដំណាំស្រូវជាង ១៣ម៉ឺន ៧ពាន់ហិកតា ដំណាំជាង ៦ម៉ឺន ៧ពាន់ហិកតា ។
លោកឃុន សុខា បានបញ្ជាក់ថា ប្រជា ពលរដ្ឋដែល ស្លាប់ដោយសារ ជំនន់ទឹក ភ្លៀង ពីថ្ងៃទី១ ដល់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ចំនួន១៨នាក់ ក្នុងនោះក្មេងចំនួន ៨នាក់ សាលារៀ ន ៤៣៩ ផ្លូវជាតិ ផ្លូវខេត្ត ២៨៤គីឡូម៉ែត្រ ផ្លូវជនបទប្រវែង ១៤៥៩គីឡូម៉ែត្រ និងស្ពាន ចំនួន ១៤កន្លែង ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រាជធានី ខេត្ត ចំនួន១៩ ដែលរងផលប៉ះ ពាល់មានដូចជាៈ ១.ខេត្តពោធិ៍សាត់ ២. ខេត្តប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. ភ្នំពេញ ៥. ខេត្តបាត់ដំបង ៦. ខេត្តស្វាយរៀង ៧. ខេត្តឧត្តរមានជ័យ ៨. ខេត្តសៀមរាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី ១២. ខេត្តព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ ១៥. ខេត្រស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម ១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង ១៩. ខេត្តកំពង់ធំ៕ ល/srn