អត្ត​ព​លិ​ក ៩០ នាក់ ចូលរួម​ការប្រកួត កីឡា​តេ​ក្វាន់​ដូ​ស្ទីល ជើងឯក​ថ្នាក់ជាតិ ២០២០ នេះ​

293
ចែករម្លែក

ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ កីឡាករ​-​កីឡាការិនី និង​ប្រតិភូ​ចំនួន ១១៩ នាក់ ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ស្ទីល (WT) ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ២០២០ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឺ​ក​ហាត់ កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រៀបចំ​ដោយ​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ​ស្ទីល (WT)​។​

​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ២០២០ នេះ មាន កីឡាករ​-​កីឡាការិនី ចំនួន ៩០ នាក់ ក្នុងនោះ កីឡាការិនី ចំនួន ៤១ ចំណែក​ប្រតិភូ ចំនួន ២៩ នាក់ សរុប​ចំនួន ១១៩ នាក់ មកពី​ក្លិប​ចំនួន ២៩ ដោយមាន​វិញ្ញាសា​ប្រកួត ចំនួន ១៧ នោះ បែង​ចែកចេញជា ២ ផ្នែក​ធំៗ គឺ​វិញ្ញាសា​មេគុន និង​វិញ្ញាសា​ប្រយុទ្ធ​។

​អត្ត​ព​លិ​ក ៩០ នាក់ ចូលរួម​ការប្រកួត កីឡា​តេ​ក្វាន់​ដូ​ស្ទីល ជើងឯក​ថ្នាក់ជាតិ ២០២០ នេះ

ចំពោះ​វិញ្ញាសា​មេគុន មាន​វិញ្ញាសា ចាប់ពី​អាយុ​១៤ ដល់​២៨​ឆ្នាំ រួមមាន មេគុន​ឯកត្តជន​បុរស (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) វិញ្ញាសា​មេគុន មាន​វិញ្ញាសា ចាប់ពី​អាយុ ១៤​ដល់​២៨​ឆ្នាំ រួមមាន មេគុន​ឯកត្តជន​នារី (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) និង​វិញ្ញាសា​មេគុន មាន​វិញ្ញាសា ចាប់ពី​អាយុ ១៤​ដល់​២៨​ឆ្នាំ រួមមាន មេ​គុនគូ បុរស និង​នារី (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) មេគុន​ទី​៦ (Yook Jang ) ដល់​មេគុន​ទី​១២ (Pyongwon) មេគុន ក្នុង​ម្នាក់ អាច​ប្រកួត​បាន ២ វិញ្ញាសា​។​

​ចំណែក​វិញ្ញាសា​ប្រយុទ្ធ មាន ១២ ចែកចេញ ២ ផ្នែក គឺ​ផ្នែក​បុរស មាន ៨ វិញ្ញាសា រួមមាន វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៨​គ​.​ក្រ ចាប់ពី​អាយុ ១៧ ដល់ ២៨ ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៥១​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៥៤​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៨​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) និង​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៦៣​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​)​។​

​អត្ត​ព​លិ​ក ៩០ នាក់ ចូលរួម​ការប្រកួត កីឡា​តេ​ក្វាន់​ដូ​ស្ទីល ជើងឯក​ថ្នាក់ជាតិ ២០២០ នេះ

​រីឯ​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៦៨​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៧៥​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​) និង​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៨៧​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ​១​ជាន់ឡើង​)​។​

​ដោយឡែក វិញ្ញាសា​នារី ៤ ដូចជា វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៤៦​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៤៩​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៥៣​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​) និង​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​៥៧​គ​.​ក្រ ចាប់ពី​អាយុ​១៧ ដល់​២៨​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ ១​ជាន់ឡើង​)៕​/V

​អត្ត​ព​លិ​ក ៩០ នាក់ ចូលរួម​ការប្រកួត កីឡា​តេ​ក្វាន់​ដូ​ស្ទីល ជើងឯក​ថ្នាក់ជាតិ ២០២០ នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម