
ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈតាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហាញនៅក្នុងផេកផ្លូវការនៃក្រសួងបរិស្ថាននៅថ្ងៃទី១៧ខែតុលានេះបានសរសេរថានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត នៃទឹកដីខេត្តតាកែវមានសត្វចង្កៀលខ្យងរាប់ម៉ឺនក្បាល កំពុងរស់នៅ។ ពិសេសបានបន្តពូជ ធ្វើសម្បុកនៅតាមដើមរាំង។ មានដើមរាំងខ្លះរហូតដល់ទៅជិត៥០សម្បុក។ មន្ត្រីឧទ្យានុរក្សកំពុងតែយកចិត្តទុកដាក់ក្នុងការថែរក្សាការពារ។
ការរៀបរាប់នេះបានយោងលើសេចក្តីរាយការណ៍របស់មន្ទីរបរិស្ថានខេត្ត។
នេះគឺជាធនធានធម្មជាតិមួយដែលយើងត្រូវរួមគ្នារក្សាការពារ។សូមកុំប្រមាញ់វា៕សរន




