ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារតែងមានបញ្ហាកើតឡើងខ្លះៗធ្វើឱ្យមិនសូវសុខ ស្រួលខ្លួនប៉ុន្មាននោះឡើយ។ការបំពេញការងាររាជការឬក្រុមហ៊ុនឯកជនទោះលោកអ្នកចង់ធ្វើអ្វីមួយឬប្រកបកិច្ចការអ្វីកុំគប្បីបំបោលនោះផ្លែផ្កាដែលទទួលបានមកវិញតែងដូចជាទីគាប់ចិត្តផងដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបភាពប្រទាំងប្រទើសច្រើនចូរប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើងព្រោះតែសម្តីមាត់ ឥតគម្របហើយរិះគន់អ្នកដទៃ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយចំណងស្នេហាដោយមានភាពផ្អែមល្ហែមនិងយកចិត្តទុកដាក់ចំពោះគ្នាទើបជាការប្រសើរ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏មានការរីកលូតលាស់ទៅមុខជាសន្សឹមៗឥតថយក្រោយឡើយនិងទោះប្រកបកិច្ចការអ្វីក៏ពេញដៃពេញជើងដែរ។ការរស់នៅក្នុងរង្វង់គ្រួសារកើតវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះ ស្រាយបំផុត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយ ការជួញទីជិតឆ្ងាយអាចរកផលកម្រៃត្រឡប់មកផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងរង់ចាំជានិច្ច។ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អនិងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខ ក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ពេកនិងមានការប្រយ័ត្នប្រយែងទើបមិន មានបញ្ហាអាក្រក់ចោទឡើង។ការរស់នៅកើតមានការប្រទាំងប្រទើសនិងរឿងរាវមិនល្អចូលយាយីច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។ចំពោះស្ត្រីលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេហើយត្រូវចងចាំពាក្យចាស់ថា ”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”។ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។
រីឯសេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះសម្រាប់ដំណើរជីវិតរបស់បុរសស្ត្រីចូរប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយីឬធ្វើឱ្យរបស់ខូចខាតដោយប្រការណាមួយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយ ពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅដែរ។ក្រៅពីនេះបើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយដែលចំណាយប្រាក់កាស។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗពិសេសបើចង់ប្រកបកិច្ចការអ្វីដែលថ្មីតែងជឿនលឿនទៅមុខសន្សឹមៗផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោក អ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវ ហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើង។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសបញ្ហាសុវត្តិភាពផ្ទាល់ខ្លួនតែម្តង។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេពិតជាជួបផលលំបាកត្រូវរែកពន់ទៀតហើយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផងហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តីប៉ុន្តែបើចេះខិតខំ ព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។ក្រៅពីនេះលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរាវអាក្រក់មិនងាយកើតមាន។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំហើយរវាសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្តដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែរាំងស្ទះនិងងាយកើតបញ្ហាផងគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែង ស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃនាំការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅពេលនេះលោកអ្នកខ្លះមានការស្ងប់ចិត្តនិងសប្បាយចិត្តច្រើន ឡើងវិញហើយទោះប្រកបកិច្ចការអ្វីតែងមានភាពសុខដុមគួរសមផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារនិងគាំពារជានិច្ច។
សម្ព័ន្ធស្នេហាប្រុសស្រីមានការស្រុះស្រួលគ្នាល្អហើយបើលោកអ្នកមិនទាន់មានគូរគាប់ពេល នេះជាពេលវេលាល្អក្នុងការស្វែងរកផងដែរ៕