ដោយៈ គ្រញូង / បាត់ដំបងៈ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៦ តុលា​ថាៈ កិច្ច​អន្តរាគមន៍​សង្គ្រោះ ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង របស់​សមត្ថកិច្ច​គ្រប់​អង្គភាព យកមក​ទីទួល​សុវត្ថិភាព សរុប​ទូទាំង​ខេត្ត ចំនួន ២.៩៧០ គ្រួសារ ៦៨ គោលដៅ នៅក្នុង​ស្រុក​ចំនួន ១១ និង​ឃុំ​ចំនួន ៣៤ ឃុំ​។​

​អ្នកនាំពាក្យ បាន​បន្តថាៈ ប្រជាពលរដ្ឋ ដែល​នៅលើ​ទីទួល​សុវត្ថិភាព រហូតមកដល់​ថ្ងៃទី​១៦ ខែតុលា បាន​ត្រឡប់ទៅផ្ទះ​វិញ ចំនួន ១.៨២៦ គ្រួសារ​ហើយ ។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ បានបញ្ជាក់​ថាៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត រួមមាន កម្លាំង​យោធភូមិភាគ​ទី​៥ កម្លាំង​ប្រតិបត្តិការ​សឹក​បាត់ដំបង កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំងចំរុះ​អធិការដ្ឋាន​ស្រុក មន្ត្រី​ស្ម័គ្រចិត្ត លេខាធិការដ្ឋាន​ខេត្ត សរុប​ប្រមាណ ១.៥៣២ នាក់ បាន​ដក​កម្លាំង​ចេញ ពី​តំបន់​មួយចំនួន ដែលមាន​សភាព​ធូរស្រាល​មួយកម្រិត មកវិញហើយ ៕/V

កា​រស​ង្ក្រោះ​ពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ទៅកាន់​ទីទួល​សុវត្ថិភាព​

ដក​កម្លាំង​ចេញ ពី​តំបន់​មួយចំនួន ដែលមាន​សភាព​ធូរស្រាល​មួយកម្រិត មកវិញហើយ