រដ្ឋមន្ត្រីការបរទេស​អូទ្រីស​ឆ្លងកូវី​ដ​១៩​ក្រោយ​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​

155
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អូទ្រីស លោក​អា​ឡិច​សង់ឌ័​រ ស្កាល​ឡេន​ប៊ឺក ត្រូវ​បាន​ពិនិត្យឃើញ​វិជ្ជ​មានកូ​វីដ​១៩ និង​អាច​ឆ្លង​វា​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សម​ភាគី​អឺរ៉ុប​ដទៃ​ទៀត​កាលពី​ថ្ងៃ​ចន្ទ នេះ​បើ​តាម​​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​តុលា​។​

​រដ្ឋមន្ត្រីការបរទេស​អូទ្រីស លោក​អា​ឡិច​សង់ឌ័​រ ស្កាល​ឡេន​ប៊ឺក

​អ្នកនាំពាក្យ​បាន​និយាយថា​«​ជា​វិធានការ​បង្ការ​ទុកជាមុន សមាជិក​រដ្ឋាភិបាល​ទាំងអស់​នឹង​ត្រូវ​ធ្វើតេស្តិ៍​រក​វីរុស​នៅ​ថ្ងៃសៅរ៍​។​សង្ស័យ​ថា​លោក​ស្កាល​ឡេន​ប៊ឺក​បាន​ឆ្លង​វីរុស​នេះ​នៅ​ក្រុមប្រឹក្សា​កិច្ចការ​អឺរ៉ុប​នៅ​​ក្រុង​ឡុច​សំបួរ​កាលពី​ថ្ងៃ​ចន្ទ​»​។​

​ជុំវិញ​ជំងឺ​កូវី​ដ​១៩​នៅ​អឺរ៉ុប​នេះដែរ បែ​ល​ហ្ស៊ិ​ចនឹង​បិទ​ហាង​កាហ្វេ​និង​ភោជ្ជ​នី​យដ្ឋា​ន​ទាំង​អស់​រយៈពេល​៤​សប្តាហ៍​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១៩​តុលា នៅ​ពេល​ប្រទេស​នេះ​កំពុង​ប្រឈម​ដោះស្រាយ​កំណើន​នៃ​ការឆ្លង​​វីរុស​កូរ៉ូណា​។​

​បែ​ល​ហ្ស៊ិ​ច​ដែល​មាន​ប្រជាជន ១១,៥​លាន​នាក់ មាន​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​នេះ​ចំនួន​១៩១.៩៥៩​នាក់ និង​១០.៣២៧​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​១៦​តុលា​។​

​នៅ​ប្រទេស​បារាំង​ឯណោះ​វិញ មនុស្ស​រាប់លាន​នាក់​រីករាយ​នឹង​សេរីភាព​យប់​ចុងក្រោយ​កាលពី​ថ្ងៃ​១៦​តុលា នៅមុន​បំរាម​គោចរ​ប្រឆាំង​កូវី​ដ​១៩​នៅ​ក្រុងប៉ារីស​និង​ទីក្រុង​ធំៗ​ដទៃ​ទៀត​ចូល​ជាធរ​មាននៅ​​ពាក់​កណ្តាលយប់​។​បំរាម​គោចរ​ដែល​នឹង​ត្រូវ​អនុវត្ត​ប្រហែល​១​ខែ ត្រូវបាន​ដាក់ចេញ​ដោយសារ​តែ​កំណើន​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ក្នុង​កំរិត​ប្រកាសអាសន្ន​។​

​បំរាប​គោចរ​នេះ​មាន​បំណង​រក្សា​មនុស្ស​ប្រមាណ​២០​លាន​នាក់​អោយ​នៅក្នុង​ផ្ទះ​ចាប់ពី​ម៉ោង​៩​យប់​ដល់​៦​ភ្លឺ ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១៧​តុលា​។​វា​ត្រូវ​បាន​បញ្ជា​អោយ​អនុវត្ត​ដោយ​ប្រធានាធិបតី អេម​ម៉ានុយ​អែល​​ម៉ា​ក្រុង នៅ​សប្តាហ៍​នេះ ដោយសារ​ចំនួន​ឆ្លង​ថ្មី​និង​ស្លាប់​ដោយកូវី​ដ​១៩​កើនឡើង​កើនឡើង​ខ្លាំង​។​

​អាជ្ញាធរ​សុខាភិបាល​បារាំង​កាលពី​ថ្ងៃ​សុក្រ​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​២៥.០០០​នាក់ បន្ទាប់​ពី​ជាង​៣០.០០០​នាក់​បាន​ឆ្លង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​មនុស្ស​១២២​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​នៅ​ទូទាំង​ប្រទេស​បារាំង ការ​ប្រារព្វ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេងៗ នៅ​ទីតាំង​សាធារណៈ ព្រម​ទាំង​ការ​ជប់លៀង​របស់​សិស្ស​និស្សិត​នឹង​ត្រូវ​ហាមឃាត់ ហើយ​អាជ្ញាធរ​អំពាវនាវ​អោយមាន​ការជួបជុំ​ល​ក្ខ​​ណៈឯកជន​តាម​ផ្ទះ​ត្រឹម​៦​នាក់​ចុះ​៕​ប្រែ​សម្រួលៈ​វាសនា​

​ក្រុងប៉ារីស​និង​ទីក្រុង​ធំៗ​ដទៃទៀត​នៅ​បារាំង​នឹង​ស្ថិតក្រោម​បំរាម​គោចរ​ចាប់ពី​ម៉ោង​៩​យប់​ដល់​៦​ព្រឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម