ដោយ៖តារារិទ្ធ/ភ្នំពេញ៖ផេកហ្វេសបុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧ខែតុលានេះបានបង្ហោះសារទៅ មួយទៅកាន់ជនរួមជាតិជាមួយការឈឺឆ្អាលអំពីសុខទុក្ខនិងអរគុណចំពោះសប្បុរសជន ដែលបានជួយជាថវិកា អរគុណអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានជួយដល់ជនរងគ្រោះដោយទឹកជំនន់ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ ។

ផេកហ្វេសបុករបស់សម្តេចបានបង្ហោះសារថា៖«ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែងនិងបង្កការលំបាកក្នុងការរស់នៅ។តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។សូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចេញប្រតិបត្តិការព្រមៗគ្នាសង្គ្រោះ ប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាពនិងកោតសរសើរចំពោះសប្បុរសជននានាដែលបានចូលរួមថវិកាជាបន្តបន្ទាប់និងអរគុណដល់កាកបាទក្រហមកម្ពុជាដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះនឹងអរគុណវិស័យឯកជនដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារៈប្រើប្រាស់ជាចំណី អាហារផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ ។«ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ »៕»





