ដោយៈ បូរិន/ភ្នំពេញ៖ លោកស្រីឧកញ៉ា នឹម វណ្ណៈ និង ក្រុមគ្រួសារបានបរិច្ចាគថវិការផ្ទាល់ខ្លួន ចំនួន ៥.០០០ដុល្លារ តាមរយៈសម្តេច តេជោ ហ៊ុន សែន ដើម្បីជួយសង្គ្រោះដល់បងប្អូន ប្រជា ពលរដ្ឋ ដែលកំពុង រងគ្រោះដោយទឹកជំនន់ ។

លោកស្រី បានមានប្រសាសន៍ថា ដោយមើលឃើញពីការការយកចិត្តទុកដាក់របស់រាជ រដ្ឋាភិបាល នៅក្នុងសកម្មភាពជួយសង្គ្រោះពលរដ្ឋរងគ្រោះ ទើបលោកស្រី និងក្រុមគ្រួសារ បានចូលរួមថវិការផ្ទាល់ខ្លួនចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយទឹកជំនន់ អោយបានទទួលទាន់ពេលវេលា ។

សូមបញ្ជាក់ថា កន្លងមកលោកស្រី ក៏តែងតែយកចិត្តទុក្ខដាក់ចុះជួយកសាងសមទ្ធិផលនានា ជាច្រើនជាពិសេគឺជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត កុមារកំព្រារ ចាស់ជរា និងសិល្បករ សិល្បការនីក្រីក្រ មានជំងឺ និងស្លាប់ជាដើម ៕



