ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
កម្មវត្ថុ (ន.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗដើម្បីឲ្យដឹងថា ជារឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។
កម្មសិទ្ធិ ( ន ) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថា ជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។
កម្មករ ( ន ) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។
កម្ម ( ន.) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។
កម្មដ្ឋាន ( ន.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។ កម្មន្តរាយ ( ន.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។ កម្មន្តសាល (ន ) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។
កម្មវិធី ( ន.) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។
កសិកម្ម ( ន. ) ការភ្ជួររាស់, ការងារដែលគេប្រកបក្នុងការភ្ជួររាស់ គឺការធ្វើស្រែចំការ ។
សិត ( កិ. ) ស្រោច, ចាក់ទឹកចេញ; ស្ដារ”) ផ្អៀងក្អមឬឆ្នាំងឲ្យទឹកហូរចេញស្រួលមិនឲ្យខ្ចាយ : សិតទឹកពីក្អម ។ ចាក់លោហជាតឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឲ្យកើតបានជា រូបរាងអ្វីៗឡើង : សិតរូប, សិតជួង, សិតទៀនវស្សា ។ ឈូសរំលីងឬលញ់ឲ្យស្អាត : សិតសសរលញ់ ។ យកក្រាសឬស្និតចូកសក់ : សិតសក់ ។ ចូកជូតរឿយៗដោយប្រេងលាប បាយជូរជាដើម : សិតអំបោះ ។ល។
សិទ្ធិ ( ន. ) សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីសម្រើន; សេចក្ដី ស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន (ម. ព. សិទ្ធ ផង) ។ បើរៀងភ្ជាប់ពីខាងដើម សព្ទដទៃ ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ៕ ដកស្រង់ៈ សម្បត្តិកញ្ញា