លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ទទួលយក​សម្ពាធ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

297
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​សារភាពថា រាល់​សម្ពាធ​ទាំង អស់​គួរតែ​ធ្លាក់​មកលើ​រូបលោក​ខណៈ​លោក​ចាប់ផ្តើម​ដឹកនាំ​ការប្រកួត​មួយទៀត​ដែល​អាច​នឹង សម្រេច​ពី​ជោគវាសនា​របស់លោក​ជាមួយនឹង​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត (Manchester United) ។​
​ ​
​ក្លិប United ដែល​លេង​៧​ប្រកួត​ក្នុង​រយៈពេល​២១​ថ្ងៃ ជួប​រឿង​ខកចិត្ត​នៅ រដូវ​កាល​នេះ ស្របពេល​ពួកគេ​ចាញ់​ពីរ​ប្រកួត​នៅក្នុង​បី​ប្រកួត​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​ធ្វើ​ឲ្យ​ធ្លាក់​មក​លេខ​រៀង​ទី​១៦​វិញ​។​
​ ​
​ការ​ចាញ់​ក្រុម​ស្ពឺរ​( Spurs) ៦-១ ក្នុង​ទឹកដី​គឺជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​៩​ឆ្នាំ ខណៈពេល​មានការ​ជជែក​គ្នា​ថា កីឡាករ​បាត់បង់​ជំនឿ​ចិត្ត​លើ​លោក សូល​ស្យែ​រ និង​ការធ្លាក់ ទម្រង់​លេង​របស់​ប្រធាន​ក្រុម ហ៊ែ​រី ម៉ាក​ក្វា​យ​អ័​រ ( Harry Maguire) ក៏​បន្ថែម​វិបត្តិ​សម្រាប់​ក្រុម United ទៀតផង​ដែរ​។​
​ ​
​លោក សូល​ស្យែ​រ បាន​និយាយថា “​ការស្តីបន្ទោស​គួរ​ធ្លាក់​មកលើ​ខ្ញុំ​។ យើង​លេង​៩​ប្រកួត និង​ឈ្នះ​បាន​១​ប្រកួត​ទាំង​លំបាក​។​
​ ​
​លោក​បន្តថា “​ប៉ុន្តែ​ប្រសិនបើ​អ្នកជា​ផ្នែក​មួយ​នៃ​ក្រុម Manchester City ក្នុងឋានៈ​ជា​កីឡាករ បុគ្គលិក អ្នក​ប្រាកដជា​ស៊ាំ​នឹង​ស្ថានភាព​នេះ ហើយ​អ្នក​ត្រូវតែមាន​ស្មារតី​រឹងមាំ​។ សម្រាប់​ខ្ញុំ ពេលវេលា​នេះ​គឺជា​ឱកាស​ថ្មី​ទៀត ដើម្បី​បង្ហាញ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)

ទីតាំងផ្សាយពាណិជ្ជកម្ម