ក្លិបគ្រីស្តាល់ ផាលេស ( Crystal Palace )បានបញ្ជាក់ថា ខ្លួនសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ ជែក បាត់ឡែន (Jack Butland) ពីក្លិបស្តុក ស៊ីធី (Stoke City )សម្រាប់កិច្ចសន្យាលេងរយ:ពេល ៣ឆ្នាំនៅថ្ងៃបិទទីផ្សារទិញដូរ។
ក្រុម Crystal Palace បានប្រកាសពីកិច្ចព្រមព្រៀងលេងបួនឆ្នាំកន្លះ បន្ទាប់ពីរដូវកាលទិញដូរ និងបានពន្យាពេលកិច្ចសន្យាបន្ថែមទៀត។
ចំណាត់ការនេះ ត្រូវបានគេមើលឃើញថា អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះនឹងជួបជាមួយ អតីតអ្នកចាត់ការក្រុមជម្រើសជាតិអ់គ្លេស រ៉យ ហាចសិន (Roy Hodgson) ឡើងវិញនៅពហុ កីឡដ្ឋាន Selhurst Park។
បន្ទាប់ពីទទួលស្គាល់កិច្ចព្រមព្រៀងផ្ទេរនេះ គ្រូបង្វឹក ហាចសិនបាននិយាយថា “ខ្ញុំសប្បាយចិត្ត ដែលក្លឹបអាចផ្ទេរ ជែក មកចូលរួម។ ជែក គឺជាកីឡាករដែលខ្ញុំធ្លាប់ធ្វើការងារជាមួយបួនឆ្នាំ នៅអង់គ្លេស។
ជែក ធ្លាប់មានបញ្ហាកជើង ហើយរបួសនេះបានធ្វើឲ្យកីឡាកររូបនេះបាត់បង់កៅអីក្នុងក្រុម ជម្រើសដំបូងកាលពីឆ្នាំ២០១៦ ប៉ុន្តែលោក ហាចសិននៅមានការជឿជាក់លើកីឡាកររូបនេះ ដដែល៕ ប្រែសម្រួល: ពិសិដ្ឋ