• ក្របខ័ណ្ឌ English Premier League រដូវកាល២០២០ / ២០២១
(18:00) Sheffield Utd vs Fulham
(20:00) Crystal Palace vs Brighton
(22:30) Tottenham vs West Ham
(01:15) Leicester vs Aston Villa
គូល្អប្រចាំសប្តាហ៍
Tottenham vs West Ham

ក្រុម Tottenham Hotspur នឹងទទួលភ្ញៀវ West Ham United នៅក្នុងការប្រកួតសំខាន់មួយនៅ ថ្ងៃអាទិត្យនេះនៅក្របខ័ណ្ឌព្រីមីញ៉េលីក បន្ទាប់ពីបញ្ចប់ការប្រកួតជាលក្ខណៈអន្តរជាតិ។
បន្ទាប់ពីបួនប្រកួត ក្រុមទាំងពីរមានគម្លាតពីគ្នា១ ពិន្ទុ ស្របពេលដែលក្រុម Spurs ឈរនៅ លេខរៀងទី៦ និងមាន៧ពិន្ទុ ចំណែកក្រុម West Ham មាន៦ពិន្ទុនិងឈរនៅលេខរៀងទី១០។ ក្រុមទាំងពីរបានចាប់ផ្តើមដោយសន្សឹមៗនៅរដូវកាលថ្មីនេះ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមនេះចាប់ផ្តើមមានការរីកចម្រើនឡើងវិញ។
ក្លិប Tottenham ឆ្លងកាត់ដំណាក់កាលប្រកួតដ៏មមាញឹកនិងសុទ្ធតែជាការប្រកួតដ៏សំខាន់ ហើយក្រុមនេះក៏បង្កគ្រោះថ្នាក់ច្រើនដល់ក្រុមផ្សេងៗជាច្រើនផងដែរ។ ខ្សែប្រយុទ្ធ ហ៊ែរី ខេន (Harry Kane) និង សន់ ហឿងមីន (Son Heung Min) រកបានគ្រាប់បាល់សរុប៩គ្រាប់រួច មកហើយ ហើយកីឡាករទាំងពីរបង្កើតទំនាក់ទំនងល្អមែនទែននៅតំបន់ប្រយុទ្ធ។
ភ្លាមៗមុនការប្រកួតជាលក្ខណៈអន្តរជាតិ ក្រុម Spurs បានយកឈ្នះក្រុម Manchester United ៦-១ នៅពហុកីឡដ្ឋាន Old Trafford ហើយលទ្ធផលនេះកើតមានបន្ទាប់ពីពួកគេយកឈ្នះក្រុម Maccabi Haifa ៧-២ នៅក្របខ័ណ្ឌ Europa League ។
ក្រុមនេះមិនទាន់អាចរក្សាបានឃ្លីនស៊ីតនៅឡើយទេនៅក្នុង៩ប្រកួតចុងក្រោយ។ បើទោះបីជា ពួកគេមានការគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងការប្រកួតនេះ ក៏ក្រុម Spurs របូត២គ្រាប់ផងដែរ។ ក្រុមនេះមានប្រព័ន្ធការពារទន់ជ្រាយ ហើយកង្វល់ធំបំផុតគឺការពារកណ្តាលតែម្តង។
ក្រុម Spurs លេងពីប្រកួតបើកឆាកចាញ់ក្រុម Everton និងក្រុម Newcastle United ហើយការ បាត់បង់ពិន្ទុរបស់ពួកគេគឺដោយសារតែប្រព័ន្ធការពារកណ្តាលដ៏រង្គោះរង្គើ ហើយគ្រូបង្វឹក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅតែមានការបារម្ភ។
ប្រព័ន្ធការពារទន់ជ្រាយរបស់ក្រុម Spurs គឺជាដំណឹងល្អសម្រាប់ក្រុម West Ham ដែលកំពុងតែ ស្វះស្វែងរកជ័យជម្នះនៅក្នុងប្រកួតនេះ បន្ទាប់ពីពួកគេធ្វើបានល្អពីរប្រកួតកន្លងមក។ ក្រុមនេះ បានយកឈ្នះក្រុម Wolves ៤-០ និងឈ្នះក្រុម Leicester ៣-០នៅក្នុងប្រកួតថ្មីបំផុត របស់ខ្លួន។
បរាជ័យ ៤-១ ដោយសារក្រុម Everton នៅក្របខណ្ឌ Carabao Cup នៅចន្លោះជ័យជម្នះពីរ ប្រកួតចុងក្រោយនេះ នឹងត្រូវគេបំភ្លេចចោលឆាប់ៗបំផុត ខណៈក្រុមនេះសង្ឃឹមថា នឹងបំបាក់ មុខក្រុម Spurs ។
ក្រុម West Ham ចាញ់ពីរប្រកួតបើកឆាកដំបូង ប៉ុន្តែក្រុមនេះបានបង្ហាញពីកិច្ចប្រឹងប្រែង របស់ខ្លួន។ បន្ទាប់ពីចាញ់ក្រុម Newcastle United ២-០ ក្រុមនេះចាប់ផ្តើមពង្រឹងប្រព័ន្ធប្រយុទ្ធល្អ បើទោះបីជាពួកគេចាញ់ក្រុម Arsenal ២-១ មុនពេលវិលត្រឡប់មករកជ័យជម្នះពីរប្រកួត ជាប់គ្នាក៏ដោយ។
ស្របពេលក្រុម Spurs មានខ្សែប្រយុទ្ធល្អពីររូបគឺ ខេន និង សន់ ហឿងមីន នោះ ក្រុម West Ham ក៏មានកីឡករ ម៉ៃឃើល អែនតូនីញ៉ូ (Michail Antonio) និង ចារ៉ដ បូវិន (Jarrod Bowen) ដែលរកបាន៥គ្រាប់។
បូវិន និង អែនតូនីញ៉ូ ប្រហែលជាមិនសូវជាមុតស្រួចដូច ហ៊ែរី ខេន និង សន់ ហឿងមីន ទេ ប៉ុន្តែពួកគេមានការគំរាមកំហែងគ្រប់គ្រាន់ដល់ក្រុម Spurs ផងដែរ។ ក្រុម West Ham លេង៧ប្រកួតមកដល់ពេលនេះរួមទាំងការប្រកួតនៅក្របខណ្ឌ Carabao Cup ហើយខកខាន មិនបានរកគ្រាប់បាល់ អំឡុងពេលប្រកួតបើកឆាកជាមួយក្រុម Newcastle United ។
នៅក្នុង៥ប្រកួតចុងក្រោយជាមួយក្រុម Spurs ក្រុម West Ham ចាញ់បួនប្រកួតនិងឈ្នះមួយ។ ក្រុមនេះធ្លាប់ចាញ់ ២-០ កាលពីខែមិថុនានៅវេទិកាជាមួយគ្នានេះ ហើយវាកត់សម្គាល់ជាលើក ដំបូងនៅក្នុងបួនប្រកួតកន្លងមក។ ចាំមើលថា តើក្រុមណាអាចមានសំណាងរកបាន៣ពិន្ទុ នៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សនៈ Tottenham 3-0 West Ham
• ក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាល២០២០ / ២០២១
(17:00) Eibar vs Osasuna
(19:00) Ath.Bilbao vs Levante
(21:00) Villarreal vs Valencia
(23:30) Alaves vs Elche
(23:30) Huesca vs Valladolid
(02:00) Real Betis vs Real Sociedad
• ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០២០ / ២០២១
(17:30) Bologna vs Sassuolo
(20:00) Spezia vs Fiorentina
(20:00) Torino vs Cagliari
(23:00) Udines vs Parma
(01:45) Roma vs Benevento
• ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០២០/ ២០២១
(20:30) Koln vs Frankfurt
(23:00) Schalke 04 vs Union Berlin
• ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាល២០២០ / ២០២១
(18:00) Strasbourg vs Lyon
(20:00) Angers vs Metz
(20:00) Monaco vs Montpellier
(20:00) Nantes vs Brestois
( 22:00 ) Saint Etienne vs Nice
( 02: 00) Lille vs Lens