ប៉ូលិសម៉ាឡេស៊ីកំពុងស៊ើបអង្កេត មេដឹកនាំបក្សប្រឆាំង លោកអាន់វ៉ា អ៊ីប្រាហ៊ីម( Anwar Ibrahim )ចំពោះការពាក់ព័ន្ធរបស់លោកក្នុងករណីចោទប្រកាន់ចំនួន ៦ករណីដោយរួមទាំងការផ្សព្វផ្សាយបញ្ជីឈ្មោះសមាជិកសភាដែលលោកអះអាងថាគាំទ្រការខំប្រឹងប្រែងរបស់លោកដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ទី១៧ខែតុលា ប្រធានអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មសហព័ន្ធបាននិយាយថាប៉ូលិសបានកត់ត្រាសេចក្តីថ្លែងការណ៍មួយពីលោកអាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃសុក្រ។
លោកអាន់វ៉ា អតីតឧបនាយករដ្ឋមន្ត្រីនេះ កំពុងត្រូវបានស៊ើបអង្កេតពីបទរំខានសណ្តាប់ធ្នាប់សាធារណៈដែលទាក់ទងនឹងបញ្ជីឈ្មោះនេះ ក្នុងចំណោមករណីចោទប្រកាន់ផ្សេងៗទៀត។
បញ្ជីនេះ មានឈ្មោះសមាជិកសភាចំនួន១២១នាក់ដែលគាំទ្រការខំប្រឹងប្រែងបស់លោក អាន់វ៉ា ដើម្បីបង្កើតសំឡេងភាគច្រើននៃសមាជិកសភាថ្មីនិងក្លាយជានាយករដ្ឋមន្ត្រីទី ៣ របស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០២០ ។
នាយករដ្ឋមន្ត្រី លោកមូតយីតឌីន យ៉ាសស៊ីន និងរដ្ឋាភិបាលជាតិនិយមរបស់លោក មានសំឡេងភាគច្រើន
២អាសនៈដែជាចំនួនមិនច្រើនបន្ទាប់ពីបានដឹកនាំការចុះចូលទ្រង់ទ្រាយធំពីក្រុមចម្រុះPakatan Harapan ដើម្បីបង្កើតរដ្ឋាភិបាលជាតិនិយមនេះ កាលពីខែមីនា ឆ្នាំនេះ។
សមាជិកសភាច្រើននាក់ដែលឈ្មោះរបស់ពួកគេនៅក្នុងបញ្ជីនេះបានធ្វើរបាយការណ៍ប្តឹងទៅប៉ូលិស ដោយបដិសេធការដែលថា ពួកគេគាំទ្រលោក Anwar Ibrahim ។
ប៉ូលិសបាននិយាយថា” រហូតមកដល់ពេលនេះ យើងទទួលបានរបាយការណ៍ប្តឹងមកប៉ូលិសចំនួន ១១៣ បន្តឹង ដែលពាក់ព័ន្ធនឹងបញ្ហានេះ ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកអាន់វ៉ា បានចូលគាល់ស្តេចដើម្បីបង្ហាញភស្តុតាងថាលោកមានសមាជិកសភាគាំទ្រគ្រប់គ្រាន់ដើម្បីបណ្តេញនាយករដ្ឋមន្ត្រីបច្ចុប្បន្ននិងបង្កើតរដ្ឋាភិបាលថ្មីមួយ តែក្រោយជំនួប មន្ត្រីវាំងបាននិយាយថា លោកអាន់វ៉ាបានថ្វាយស្តេចតែបញ្ជីចំនួនសមាជិកសភាតែមិនបនាបង្ហាញបញ្ជីឈ្មោះទេ នៅពេលក្រុមចំរុះដែលកំពុងកាន់អំណាចបង្ហាញការមិនជឿថា លោកអាន់វ៉ាអាចរកបានការគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ៕ប្រែសម្រួល៖សុខា/វាសនា
មេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រឈមការស៊ើបអង្កេតពីប៉ូលិស