ដោយៈ ចាន់តូ / ភ្នំពេញៈ តៃកុង​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់ ម៉ាក​ហី​យាន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3704 បាន​បើកបរ ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​រថយន្ត ម៉ាក​ហ្វ​ត ទី​តានី​ម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-6213 បណ្ដាលអោយ​រង​ការខូចខាត យ៉ាងដំណំ ហើយ​មិនទាន់​អស់​ល្បឿន រថយន្ត​នោះ ក៏បាន​រេ​ចង្កូត​បុក​ខឿន សួនច្បារ បែងចែក​ទ្រូងផ្លូវ នៅវេលា​ម៉ោង ១០​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុច​ភ្លើងស្តុប​បា​គូ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ហេតុការណ៍​នេះ មិន​បណ្ដាលឱ្យ​នរណាម្នាក់ ស្លាប់​ឬ​របួស​នោះឡើយ ហើយ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​យក​រថយន្ត​បង្ក ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ ជា​សំណង​ជួសជុល​សួន បែងចែក​ទ្រូងផ្លូវ ជា​សម្បត្តិ​រដ្ឋ​វិញ ៕/V

រថយន្ត ម៉ាក​ហ្វ​ត ទី​តានី​ម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-6213
រថយន្ត ម៉ាក​ហ្វ​ត ទី​តានី​ម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-6213
ម្ចាស់រថយន្ត ម៉ាក​ហ្វ​ត ទី​តានី​ម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-6213
រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់ ម៉ាក​ហី​យាន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3704
រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់ ម៉ាក​ហី​យាន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3704