ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបា​នសម្រេច​ឧប ត្ថម្ភ​គ្រួសារ​សព​ដែល​ស្លាប់​ដោយសារ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​ចំនួន២០នាក់ក្នុង​ម្នាក់ ៗ​ទទួលបាន​ថវិកា​ចំនួន​១០​លាន​រៀលនិងផ្តល់​ថវិកា​បន្ថែម​ដល់ខេត្តបន្ទាយមានជ័យ​ចំ នួន ១០ ម៉ឺន​ដុល្លារ ។នេះ​បើ​យោងតាម​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រលប់​ថ្ងៃទី​១៧ ខែតុលា​២០២០​នេះ​។​

​លោក សេង ទៀង បាន​ឲ្យ​ដឹងថា​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា​មាន​ជនរងគ្រោះ​ស្លាប់​ដោ យសារ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន​កើនឡើង​ដល់ ២០ នាក់និងជំនន់​ទឹកភ្លៀងបាន​បន្ត​វាយប្រហារ​ខ្លាំង​ទៅលើ​ខេត្តបន្ទាយមានជ័យ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសម្រេច​ឧបត្ថម្ភ​ជូន​គ្រួសារ​សព​ទាំង២០នាក់​ដោយ​មួយ​គ្រួសារ​សព​ទទួលបាន ១០ លាន​រៀល​និង​បានផ្តល់​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​បន្ថែមទៀត​ជូន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​មហន្តរាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧​ខែតុលា​ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​ចំនួន​ប្រជាជន​ដែល​បាត់បង់​ជីវិត​ដោយ សារ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ២០នាក់​ក្នុងនោះ​មាន​កុមារ ៨ នាក់ នៅ​ខេត្ត​ចំនួន ៦ ក្នុងចំណោម​ខេត្ត​ចំនួន ១៩ ដែល​រង​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ។ ចំពោះ​ខេត្ត​ដែលមាន​ប្រជាពលរដ្ឋ​បាត់បង់​ជីវិត​មាន​៖ ខេត្តបន្ទាយមានជ័យ ១២​នាក់​,​ខេត្ត​ព្រះសីហនុ​២​នាក់​, ខេត្តពោធិសាត់​៣​នាក់​,​ខេត្ត​ប៉ៃលិន​១​នាក់​,​ខេត្តកំពង់ធំ​២​នាក់ ។

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្ងៃទី ១៧ ខែតុលាឆ្នាំ​២០២០​នេះ​បានឱ្យដឹងថាជំនន់​ទឹកភ្លៀង​នេះ​បាន​ប៉ះពាល់១៩រាជធានី​-​ខេត្ត ស្មើនឹង​៧១​ក្រុង​/​ស្រុក​/​ខណ្ឌ។​ក្នុងនោះ​រួមមាន​៖​រាជធានី​ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទា យមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀម រាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង​និង​កំពង់ធំ​។​ទឹកជំនន់​បាន​បណ្តាលឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋជាង២៤​ម៉ឺន​នាក់​ស្មើ​៦​ម៉ឺន​គ្រួសារ​ហើយ​ពលរដ្ឋ​ជិត​៨​ពាន់​គ្រួសារ​ស្មើនឹង​ជិត​៣​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ។​

​ជំនន់​ទឹកភ្លៀង​ក៏បាន​ធ្វើ​ប៉ះពាល់​ផ្ទះ​ជិត​៦​ម៉ឺន​ខ្នង​,​ខូចខាត​៥៦​ខ្នង​,​លិច​សាលារៀន ៤៥៩​កន្លែង​, លិច​ស្រូវ​ជិត​១៧​ម៉ឺន​ហិកតា​ខូចខាត​ជាង​៣​ម៉ឺន​ហិកតា​,​ដំណាំ​រួមផ្សំ​លិច ទឹក​ជាង​៧​ម៉ឺន​ហិកតា​និង​ខូចខាត​ជិត​៤​ម៉ឺន​ហិកតា​។​ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត​និង​ផ្លូវ​ក្រួស​ក្រហម​៣៤៤​គីឡូម៉ែត្រ​, ផ្លូវលំ​ជនបទ​១,៤៥៩​គីឡូម៉ែត្រ​។​លិច​ស្ពាន​២៤​កន្លែង ,ប៉ះពាល់​ទំនប់​ជាង​២២​គីឡូម៉ែត្រ​, ប្រឡាយទឹក​ជាង ៣០០​គីឡូម៉ែត្រ និង​ប៉ះពាល់​ច្រាំងទន្លេ ៤១០​ម៉ែត្រ​៕ BR