Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់ ...

​បុរស​ម្នាក់ ត្រូវ​ទឹក​ហូរ​កួច យកទៅ​បាត់ នៅពេល​គាត់ បាន​ហែល​ទឹក ត្រឡប់​ពី​កាប់​ឫស្សី​

ដោយៈ​ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ បុរស​ម្នាក់ ត្រូវបាន​ទឹក​ហូរ​កួច យកទៅ​បាត់ រក​សាកសព​មិនទាន់​ឃើញ នៅពេល​គាត់ បាន​ហែល​ទឹក​ទៅ​កាប់​ឫស្សី ហើយ​ហែល​ត្រឡប់មកវិញ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ម៉ោង ៥ ល្ងាច ថ្ងៃ​ដដែល នៅ​ក៍​នៅតែ​មិនទាន់ រកឃើញ​សព​ជន រងគ្រោះ​នោះឡើយ ។​

​អធិការនគរបាល ស្រុក​ទឹកផុស លោក​វរៈសេនីយ៍ឯក ខែម​វិបុល បាន​ប្រាប់អោយដឹង តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី​១៧ តុលា នេះ​ថាៈ បុរសរងគ្រោះ​នោះ ឈ្មោះ ទេព បឿន អាយុ ៤១ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

ប្រជាពលរដ្ឋ និងនគរបាល កំពុងឈរមើល នៅទីតាំងដែល​បុរស​ម្នាក់នោះ ត្រូវ​ទឹក​ហូរ​កួច យកទៅ​បាត់

​ប្រភព​ដដែល បាន​អោយដឹងទៀតថាៈ នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ហែល​ឆ្លង​ទឹក ទៅ​កាប់​ដើម​ឫស្សី លុះ​ពេល​កាប់​បាន​ហើយ គាត់​បាន​ហែល​ឆ្លង​ទឹក អូស​ដើម​ឫស្សី​ត្រឡប់មកវិញ ប៉ុន្តែ​ចៃដន្យ​អាក្រក់ ទឹកស្ទឹង​បាន​ហូរ​ខ្លាំង និង​បាន​កួច​យកទៅ​បាត់ តាំងពី​ម៉ោងជាង ១២ រហូតមកដល់​ម៉ោង ៥ ល្ងាច​ថ្ងៃ​ដដែល ទៅហើយ សព​ជនរងគ្រោះ នៅ​មិនទាន់​ត្រូវបាន​គេ ប្រទះឃើញ​នៅឡើយ​នោះទេ ។

​លោក​អធិការនគរបាល បានបញ្ជាក់​ថាៈ ពេលនេះ ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ សាច់ញាតិ កំពុងតែ​រុករក​ជនរងគ្រោះ នៅ​ចំណុចកើតហេតុ នៅឡើយ ។​

​គួរ​រំលឹក​ដែរ​ថា អ្នកស្លាប់​ដោយសារ​ការ​លង់ទឹក នៅ​ខេត្តកំពង់ឆ្នាំង នៅពេល​មាន​គ្រោះទឹកជំនន់​ទឹកភ្លៀង កំពុង​កើតមានឡើង​នេះ មាន​ចំនួន ៣ នាក់ ទី​១.​ក្មេងប្រុស​តាម​ម្តាយ ទៅ​ដាក់មង ហើយ​បាន​ធ្លាក់ទឹក​លង់​ស្លាប់ និង​កុមារ​ម្នាក់ទៀត នៅ​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត បាន​ធ្លាក់​ស្រះ​ទឹក លង់​ស្លាប់ ហើយ​ទី​៣.​បុរស​ម្នាក់​ដែល​លង់ទឹក​ស្ទឹង ខាងលើនេះ ៕​/V

ប្រជាពលរដ្ឋ និងនគរបាល កំពុងឈរមើល នៅទីតាំងដែល​បុរស​ម្នាក់នោះ ត្រូវ​ទឹក​ហូរ​កួច យកទៅ​បាត់
ប្រជាពលរដ្ឋ និងនគរបាល កំពុងឈរមើល នៅទីតាំងដែល​បុរស​ម្នាក់នោះ ត្រូវ​ទឹក​ហូរ​កួច យកទៅ​បាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular