ក្រុម​អ្នកទេសចរ​ចិន​សម្រុក​ទៅ​ថៃ​ដើម្បី​ទិញ​ថ្នាំ​ការពារ​ការឆ្លង​វីរុស​ហ៊ី​វ​

1646
ចែករម្លែក

ប្រទេស​ថៃ ដែលជា​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ឆ្នាំ​សម្រាប់​ក្រុម​អ្នកទេសចរ​ចិន​នោះ បានក្លាយ​ជាការ​ទាញ់​ទាញ​ខ្លាំង​ឡើង​សម្រាប់​អ្នក​ទាំងនោះ ដែល​ស្វែងរក​ការទិញ​ថ្នាំពេទ្យ​ថោកៗ​ដើម្បី​ការពារ​វីរុស​ហ៊ី​វ (HIV) ។​

ថ្នាំ​ការពារ​ឆ្លង​វីរុស​ហ៊ី​វ ដែល​ហៅថា ថ្នាំ PrEP នេះ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​ហ៊ី​វ​តាមរយៈ​ការរួម​ភេទ ដោយ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​នេះ​បាន​ជាង​៩០​ភាគរយ​។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​សុខាភិបាល​។ ប្រទេស​ជាច្រើន ផ្តល់​អនុសា​ស​ថា ថ្នាំ​នេះ​ជា​អាវុធ​សម្រាប់​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​ហ៊ី​វ ក្នុងចំណោម​មនុស្ស​ដែល​ស្ថិតនៅ​ក្រុម​ដែល​ងាយ​បង្ក​ការឆ្លង​ហ៊ី​វ​ខ្ពស់​ដូចជា​ក្រុម​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​។​

ខណៈដែល ការិយាល័យ​គ្រប់គ្រង​គ្រឿងញៀន​និង​ចំណីអាហារ​ចិន បាន​យល់ព្រម​ចំពោះ​ការប្រើប្រាស់​ថ្នាំ​PrEP កាលពី​ឆ្នាំ​២០១៥​សម្រាប់​ការព្យាបាល​មេរោគ​អេដស៍​/​ជំងឺអេដស៍ (HIV/Aids) នោះ វា​មិន​ត្រូវបាន​យល់ព្រម​សម្រាប់​ការការពារ​នោះទេ ។ នោះ​មានន័យថា ក្រុម​វេជ្ជបណ្ឌិត មិនត្រូវ​បានអនុញ្ញាត​ឱ្យចេញ​វេជ្ជបញ្ជា​ទៅ​អ្នកជំងឺ​ទេ លុះត្រាតែ ពួកគេ​ត្រូវបានធ្វើ​តេ​ស្តិ៍​រកឃើញ​វិជ្ជមាន​នៃ​វីរុស​នេះ​សិន​។​

​តម្លៃ​ថ្នាំ​PrEP នេះ គឺមាន​តម្លៃ​ជាង​១១៧​ដុល្លារ សម្រាប់​ថ្នាំ​ដែល​ត្រូវ​លេប​ចំនួន​១​ខែ​។ នេះ​បើ​យោងតាម​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ទៅ​ប្រទេស​ថៃ កាលពី​ឆ្នាំមុន​៕ ​ដោយ ៖សុខា

ថ្នាំ​ការពារ​ឆ្លង​វីរុស​ហ៊ី​វ ដែល​ហៅថា​ថ្នាំ PrEP

ទីតាំងផ្សាយពាណិជ្ជកម្ម