ទឹកជំនន់ហូរចាក់ពីប្រទេសថៃកំពុងវាយលុកឃុំពីរនៅស្រុកថ្មពួក

258
ចែករម្លែក
ទឹកជំនន់ហូរចាក់ពីប្រទេសថៃកំពុងវាយលុកស្រុកថ្មពួក

ដោយ:មុនីរ័ត្ន/ភ្នំពេញ:កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា៧:០០ យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ។

លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឲ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូរមកពីប្រទេសថៃមកកាន់ទីទួលសុវត្ថិភាព ។ឃុំចំនួន២ គឺឃុំគំរូ និង ឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច ។នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម