ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹក ស្រកទៅវិញ អាជ្ញាធរនិង កងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន

446
ចែករម្លែក
ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន

ដោយ:រ៉ាម៉ន/ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់ដោយទឹកជំនន់នៅរាជធានីភ្នំពេញ ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងអស់នឹងចុះជួយបងប្អូនក្នុងការលាងសំអាតផ្ទះនិងផ្លូវជាដើម ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។

  លោកបានបន្តទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ។ពិសេសប្រជាពលរដ្ឋដែលទទួលរងគ្រោះនិងប្រជាពលរដ្ឋងាយរងគ្រោះ ដោយសម្តេចបាន បញ្ជាអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធជម្លៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងសន្យា កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក្រោយទឹកស្រកទៅវិញ ។

    នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពេលលោកនិងលោកស្រី ជា ស៊ីណាឃួង ស្រេង និងលោកកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ និងជាតំណាងរាស្រ្តភ្នំពេញ អញ្ជើញប្រគល់អំណោយសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត១៣៤០គ្រួសារ នៅសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ នាល្ងាចថ្ងៃទី១៧ តុលានេះ ។

  គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោនាល្ងាចថ្ងៃទី១៧ តុលានេះ មានចំនួន១៣៤០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ ឃីត១ ដែលមានទាំង (ភួយ មុង កន្ទេល ខ្នើយ )អង្ករចំនួន ២៥គីឡូក្រាមមី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល។ ក្រៅពីនេះ ប្រជាពលរដ្ឋទាំង ១៣៤០ គ្រួសារ ក៏ទទួលបាននំភីហ្សាពីសប្បុរសជនចំនួនមួយប្រអប់ម្នាក់ផងដែរ៕សរន

ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន
ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន
ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន
ពលរដ្ឋដែលទទួលរងការលិចលង់ផ្ទះសម្បែងដោយទឹកជំនន់នៅរាជធានី ក្រោយទឹកស្រកទៅវិញ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ចុះជួយលាងសំអាតផ្ទះនិងផ្លូវជូន

ទីតាំងផ្សាយពាណិជ្ជកម្ម