ដោយ:គូលែន/បន្ទាយមានជ័យ: កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល នេះ ដោយមានទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០ កម្រិត ៧៤,៣ មម និងបរិមាណធារទឹកបានហូរចូលមកពីតំបន់បន្ទាយឆ្មា ខេត្តបន្ទាយមានជ័យ ផងបានបង្កឲ្យមានជំនន់ហូរចាក់ចូលទៅអាងទឹកជុំដែលស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។ លោកបានបន្តថា ទន្ទឹមនេះក្រុមការងារមន្ទីរខេត្ត បានចុះបើកទ្វារទឹកដើម្បីបញ្ចៀសការខូចខាត់ដល់ប្រព័ន្ធធារាសាស្រ្ត ៕សរន
រូបភាព: ចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាស្រ្ត ស្រុកបន្ទាយអំពិល ៕គូលែន