កូវី​ដ​១៩ មួយ​ថ្ងៃ​ឆ្លង​៤​សែន​នាក់​ជា​លើកដំបូង នៅពេល​ប្រមុខ​អង្គការសហប្រជាជាតិ​និយាយថា ពិភពលោក​បរាជ័យ​នឹង​កូវី​ដ​១៩

204
ចែករម្លែក

​ការឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ទូទាំង​ពិភពលោក បាន​កើន​ជាង​៤០០.០០០​នាក់​ក្នុង​១​ថ្ងៃជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​មួយថ្ងៃ នៅពេល​ភាគច្រើន​នៃ​ប្រទេស​នៅ​អឺរ៉ុប បានធ្វើការ​រឹតត្បិត​​សា​ជា​ថ្មី​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ខ្លាំង​និង​រដ្ឋ​អាម៉េរិក​ជាច្រើន​ជួប​ការឆ្លង​កើនឡើង​។​

​ក្នុងពេល​ជាមួយគ្នា អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយថា ពិភពលោក​បែកបាក់​មួ​យ​បាន​បរាជ័យ​ក្នុង​ការ​ប្រឈម​ដោះស្រាយ​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​បាន​​ព្រមាន​ថា ចាំបាច់​មាន​កិច្ចខិតខំ​រួម​ដើម្បី​កុំ​អោយ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ក្នុង​ភាពក្រីក្រ​និង​ការអត់ឃ្លាន​ដោយសារ​តែ​ជំងឺឆ្លង​នេះ​។​

​លោក​អគ្គលេខា​បាន​និយាយថា «​ជំងឺ​កូវី​ដ​១៩​ជាការ​ប្រឈម​សកល​ធំ​មួយ​សំរាប់​សហគមន៍​អន្តរជាតិ​ទាំងមូល សំរាប់​ពហុភាគី​និយម​និង​សំរាប់​ខ្ញុំ ដែល​ជា​អគ្គលេខា​អង្គការសហប្រជាជាតិ​»​។​

​នៅ​អាម៉េរិក ប្រធានាធិបតី​ត្រាំ បាន​អំពាវនាវ​អោយមាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ធំ​មួយ នៅពេល​ចំនួន​ឆ្លង​ជំងឺ​នេះ​បាន​ឡើង​ហួស​៨​លាន​នាក់​ដោយ​រដ្ឋ​ជាច្រើន​កំពុង​ជួប​ការឆ្លង​ច្រើនៗ​បំផុត​​មិន​ធ្លាប់​មាន​។​

​អឺរ៉ុប ដែល​ទទួល​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការផ្ទុះ​ជំងឺ​នេះ​នៅ​រលក​ទី​១ ឥឡូវ​ក្លាយជា​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩​ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​ការឆ្លង​ជា​មធ្យម​១៤០.០០០​នាក់​នៅ​មួយ​សប្តាហ៍​មក​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​និយាយថា ពិភពលោក​បែកបាក់​មួ​យ​បរាជ័យ​ក្នុង​ការទប់ស្កាត់​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម