Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកហូរធ្លាក់ម...

ទឹកហូរធ្លាក់មកពីថៃជន់លិចផ្នែកខ្លះនៃស្រុកថ្មពួក និងហូរចូលទៅប្រាសាទ បន្ទាយឆ្មារ

ទឹកហូរធ្លាក់មកពីថៃជន់លិចផ្នែកខ្លះនៃស្រុកថ្មពួក និងហូរចូលទៅប្រាសាទបន្ទាយឆ្មារ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ កំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងហូរធ្លាក់មកពីប្រទេសថៃផងនោះ បានធ្វើឱ្យមានការជន់លិចតំបន់មួយចំនួននៅក្នុងស្រុកថ្មពួក ហើយក៏បានហូរចូទៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារផងដែរ។

ដើម្បីបញ្ចៀសការជន់លិចនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណ១០០នាក់ ចុះទៅឃុំបន្ទាយឆ្មារ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ។

កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅយប់ថ្ងៃទី ១៧ ខែតុលា ។

លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឲ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូរមកពីប្រទេសថៃមកកាន់ទីទួលសុវត្ថិភាព ។ឃុំចំនួន២ គឺឃុំគំរូ និង ឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច ។នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular