
ដោយ ៖ ប.ជ័យ / ព្រំដែនកម្ពុជា ថៃ :ផ្លូវច្រកតំបន់ព្រំដែនកម្ពុជា ថៃ២កន្លែងនិងច្រករបៀងផ្សេងទៀតក៏ត្រូវជំនន់ទឹកភ្លៀងហូរកាត់ តែបានស្រុកវិញ ។បាតុភូតិធម្មជាតិជំនន់ទឹកភ្លៀងនោះកើតឡើងបន្តបន្ទាប់ ខុសកាលបរិច្ឆេទគ្នា តែក្នុងសប្តាហ៍ទី២នៃខែតុលា។
ពីច្រកតំបន់ព្រំដែនបឹងត្រួនឃុំគោករមៀតស្រុកថ្មពួក មន្ត្រីនគរបាលព្រំដែនប្រចាំច្រកបានប្រាប់កាសេតរស្មីកម្ពុជាថ្ងៃទី១៨ខែតុលាថា៖ ខ្នែងផ្លូវជាតិលេខ៥៨និងផ្លូវខេត្តលេខ២៥៦៣ ភ្ជាប់ទៅច្រកព្រំដែនតំបន់បឹងត្រកួន _តាប្រាយ៉ា របសថៃត្រូវជំនន់ទឹកភ្លៀងហូរកាត់ប្រវែងជាង៤០ម៉ែត្រកាលពីរសៀលថ្ងៃទី១៧ខែតុលា ។
ប៉ុន្តែមកទល់ព្រឹកថ្ងៃទី១៨ខែតុលា ជំនន់ទឹកភ្លៀងនោះបានស្រក ហើយហូរកាត់ពីលើផ្លូវនោះទៀតហើយ ។
ប្រភពពីនគរបាលការពារព្រំដែន ក័ដូចអាជ្ញាធរដែនដីអោយកាសែតេស្មីកម្ពុជាដឹងដែរថា៖ កាលពីថ្ងៃទី១២’ ១៤,១៦ ខែតុលា ជំនន់ទឹកភ្លៀងក៏បានជន់ច្រកតំបន់ព្រំដែនម៉ាឡៃ_ណងព្រឺ ផងដែរ ហើយ២ថ្ងៃបន្ទាប់ ក៏បានស្រកវិញ ។ ឯច្រកតំបន់របៀង ជាច្រើនទៀត នៅបណ្តោយព្រំដែនកម្ជុជា ថៃ ប្រវែងជាង១៥៤,៥គម ច្រកខ្លះក៏លិចលង់ដិយអន្លើដិយសារជំនន់ទឹកភ្លៀង ។ តែចំណុចខ្លះបានស្រកវិញ ៕សរន

