ជំនន់ទឹកភ្លៀងវាយលូកស្រុកបន្ទាយស្រី

186
ចែករម្លែក
ជំនន់ទឹកភ្លៀងវាយលូកស្រុកបន្ទាយស្រី

ដោយ:មុនីរ័ត្ន,គូលែន:ស្រុកបន្ទាយស្រី ព្រឹកនេះកំពុងទទួលរងឥទ្ធិពលនៃព្យុះដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះ។ស្ថានភាពនេះស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលនឹងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។ 

រដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២ចំនួន៩០នាក់ ជួយជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងដោយសារទឹកជំនន់ចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាមរួចមកហើយ។

អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគមន៍ និងដុតដៃដុតជើងកាយបើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម