អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ហែរអង្គកឋិនទានមហាសាមគ្គីក្នុងពុទ្ធសីមាវត្តតាំងក្រសាំងខាងជើង

ដោយៈចាន់តូ/ភ្នំពេញៈ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ លោក ឃិត ឈឿនអគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី លោកស្រី នៅ យ៉ន ព្រមទាំងក្រុមគ្រួសារបុគ្គលិក អាជីវករផ្សារ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯច្ឆ័នផ្ដួចផ្ដើមធ្វើបុណ្យកឋិនទាន មហាសាមគ្គីដើម្បីដង្ហែរទៅវេប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត តាំងក្រសាំងខាងជើង ស្ថិតនៅភូមិចំការឪឡឹកទី២ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ  ។

គួរបញ្ចាក់ផងដែរថា អង្គកឋិនទាននេះត្រូវបានប្រជាពុទ្ធបរិស័ទ តែងតែប្រារព្ធធ្វើតាមការកំណត់ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ១៥កើតខែកត្ដឹក។ហើយបុណ្យកឋិននេះទៀតសោធគឺអ្នកផ្ដើមកសាងបុណ្យកឋិនទានទទួលបានអនិសង្ឃ៥យ៉ាង ។រីឯព្រះសង្ឃទទួលក្រាលគ្រងអង្គកឋិនទាននេះក៏ទទួលបានអនិសង្ឃ៥យ៉ាង៕សរន