ដោយ: ភ្នំស្វាយ/ បន្ទាយមានជ័យ: អាវុធហត្ថខេត្តនិងក្រុមអ្នកជិះកង់ខេត្តបន្ទាយមានជ័យ នាំអំណោយតាមទូកទៅចែកជូនពលរដ្ឋលិចផ្ទះដោយទឹកជំនន់ នៅតាមបណ្តោយដងស្ទឹងសិរីសោភ័ណ ក្នុងសង្កាត់កោះពងសត្វ និងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

លោក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក តាប់ ខែម ប្រធានក្រុមអ្នកជិះកង់ខេត្តនេះ កាលពីរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ បានដឹកនាំយកអំណោយចែកជូនពលរដ្ឋ៦០គ្រួសារ ដោយ១គ្រួសារទទួលបាន Kid ១និងថវិកា២ម៉ឺនរៀល។
ការផ្តល់នោះបានទទួលការសម្របសម្រួល សហការពីមន្ត្រីអាជ្ញាធរដែនដី យុវជន ស.ស.យ.ក. ផងដែរ ហើយបានជិះទូកចុះទៅចែកផ្ទាល់ដៃនៅតាមផ្ទះពលរដ្ឋទីទ័លក្រ ហើយផ្ទះសម្បែងរងការលិចលង់ដោយទឹកជំនន់៕ ល



