លិច​ពេទ្យ​ឃុំ ពេទ្យ​នៅ​ស្រុក​ថ្មពួក ហើយ​ជម្លៀស​អ្នក​ជំងឺ​ដោយសារ​ទឹកជំនន់​

128
ចែករម្លែក

ដោយ: ប​.​ជ័យ / បន្ទាយមានជ័យ​: ទឹកជំនន់​បាន​ហូរ​យ៉ាងគំហុក​ជន់​លិច ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ថ្មពួក មណ្ឌល​សុខភាព​គំរូ ពិសេស​មន្ទីរពេទ្យបង្អែក​ថ្មពួក​តាំងពី​ម៉ោ​៧​និង​២១ នាទី ថ្ងៃទី​១៧ តុលា ឆ្នាំ​២០២០​។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១៨​ខែតុលា​ថា​៖ ការលិចលង់​ខាងលើ ក្នុងនោះ សម្ភារ បរិក្ខារ​ពេទ្យ និង​ឱសថ បាន​កងទ័ព ជួយ​ដឹកជញ្ជូន​ដោយ​កាណូត​។​ ចំណែក​អ្នក​ជំងឺ ១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​ស្វាយចេក និង​០១​នាក់​ទៀត ទៅកាន់​មន្ទីរ​ខេត្ត​មិត្តភាព​គ​ម្ពុ​ជា ជប៉ុន​មង្គល​បូរី ដោយ​សុវត្ថិភាព​ហើយ​។​

​ចំពោះ​ការវាយតម្លៃ អំពី​ទំហំ នៃ​ការខូចខាត លោក​ប្រធាន​រា នៅ​មិនទាន់​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ​បាន​នៅឡើយ​ទេ ព្រោះ​ដាច់​ចរន្តអគ្គិសនី​ងងឹត​ខ្លាំង ហើយ​ព្រឹក​បន្ទាប់​នេះ​ក៏​មិនទាន់​ធ្វើបាន​ត្បិត​ទឹកជំនន់​ផ្លេកបន្ទោរ​ច្រាល​ពី​ស្ទឹង​ថ្មពួក​នេះ លឿន​ពេក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម