ដោយ: វណ្ណៈ / ព្រះសីហនុ: យុវជនម្នាក់ដែលសមត្ថកិច្ចអះអាងថា ជាទណ្ឌិតក្នុងពន្ធានាខេត្តព្រះសីហនុបានស្លាប់ នៅក្នុងមន្ទីរទេព្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយមិនទាន់ដឹងពីមូលហេតុ។

សមត្ថកិច្ចបន្តថា ទណ្ឌិតដែលស្លាប់មានឈ្មោះ តាំង មុន្នីរតនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
តាមការពិនិត្យរបស់វេជ្ជបណ្ឌិត សែជូ សិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ រកមិនទាន់ឃើញមូលហេតុ នៃការស្លាប់របស់ទណ្ឌិតរូបនោះ នៅឡើយទេ។
សាកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យម្តាយបង្កើតឈ្មោះ តាំង គុណនី អាយុ ៤០ឆ្នាំ យកទៅធ្វើបុណ្យតាមប្រពៃណីនៅ ភូមិ៣ (ទំនប់រលក ) សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ៕ ល
