សង្ក្រាន្ត​វត្តភ្នំ​ឆ្នាំ​២០១៨​ត្រៀមចាំ​ទទួល​ការ​មក​កំសាន្ត​សប្បាយ​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ

2504
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

ភ្នំពេញ​៖​សង្ក្រាន្ត​វត្តភ្នំ​ឆ្នាំ​២០១៨​ត្រៀមចាំ​ទទួល​ការ​មក​កំសាន្ត​សប្បាយ​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ហើយ​មាន​ការតាំង​បង្ហាញ​គំរូ​ផ្ទះ​បូរាណ​ជូន​ទស្សនា​ថែម​ទៀតផង​។​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែមេសា​នេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​លោក​អភិបាលរង​រាជធានី​លោកនាយក​រដ្ឋបាល និង​មន្ដ្រី ក្រោម​ឱវាទ បាន​អញ្ជើញ​ទៅ​ចុះ ពិនិត្យ ទីតាំង សង្ក្រាន្ត​វត្ដ​ភ្នំ ដែលជា​ទីតាំង ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​វត្តភ្នំ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ ។​
​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី បាន​ណែនាំ​ផ្នែក​ជំនាញ និង​អាជ្ញាធរ​ដែនដី ការពារ​សន្តិសុខ និង​រៀបចំ​សណ្ដាប់ធ្នាប់ នៅក្នុង​ភូមិសាស្ត្រ​ប្រារព្ធ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​សង្ក្រាន្ត​វត្តភ្នំ ប្រកបដោយ​សប្បាយរីករាយ និង​មាន​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​សប្បាយ នៅ​ទីនោះ​ដោយ​គ្មាន​ការភ័យខ្លាច​។​
​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក​ឃួ​ង ស្រេង បាន​អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្តក្រុង ពិនិត្យ​ស្ថានភាព​ទូទៅ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​វត្តភ្នំ​តាម​មហាវិថី​ព្រះ​ន​រោ​ត្ដម វិមានឯករាជ្យ រហូតដល់​មុខ​ព្រះ​រម​រាជវាំង មក​វត្តភ្នំ​វិញ មុន​ថ្ងៃ​ចូលឆ្នាំថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៤​មេសា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម