ដោយ: គ្រញូង / បាត់ដំបង: ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមគ្រួសាររបស់មន្ត្រីនគរបាលមួយចំនួនក៏ទទួលរងគ្រោះដោយទឹកជំនន់ផងដែរ។ កាលពីព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំដំបង រួមទាំងមតិរបស់លោកឧត្តមសេនីយ៍ត្រី អៀ វត្ថា ស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរ បាលស្រុក គាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំមន្ត្រីក្នុងអង្គភាព នាំយកអំណោយដែល បានពីការចូលរួមឧបត្ថមដោយសប្បុរសជនទៅប្រគល់ជូនមន្ត្រីនគបាល និងក្រុមគ្រួសារចំនួន៥នាក់ ដែលទទួលរងការប៉ះពាល់ដោយករណីនេះ។
អំណោយទាំងនោះ រួមមាន ថវិកា អង្ករ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង ដើម្បីរួមចំណែកចូលរួមជួយចែករំលែក នៃការលំបាកនេះ៕ ល