ដោយ៖ លីនណា / ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ នៅទីតាំងវត្តរតនៈតេជះហៅ(វត្តកំពង់ក្តុល)ស្ថិតនៅក្នុងភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ នេះបើតាមទំព័រហ្វេសប៊ុកផេច មាតាមនុស្សធម៌-Humanitarian Mother។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាន៍ថា ការរួមសុខរួមទុក្ខជាមួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យតំណាងពាំនាំនូវអំណោយរបស់សម្ដេច ដែលទទួលបានពីសប្បុរសជននានា និងមានអំណោយរួមចំណែករបស់កាកបាទក្រហមកម្ពុជាផងដែរ។
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍បន្តថា ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យ ជាពិសេសពេលដែលទឹកស្រកទៅវិញ។
អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រគល់ជុនប្រជាពលរដ្ឋរងគ្រោះចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១(មុង១ ភួយ១ ខ្នើយ១ កន្ទេល១)ថវិកា ៥ម៉ឺនរៀល។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖
មី១កេស, ត្រីខ១យួ(១០កំប៉ុង)ទឹកបរិសុទ្ធ១កេស។

បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងនាំយកនូវទេយ្យទានប្រគេនវត្តរតនៈតេជះ(ហៅវត្តកំពង់ក្តុល)រួមមាន៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៤០កំប៉ុង ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស តែ ១០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ ៣.០០០.០០០រៀល(បីលានរៀល)។ ប្រគេនព្រះចៅអធិការ សាដក១ បច្ច័យ ៥០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ ២១អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល។ ជូនគណៈកម្មការវត្ត ១១នាក់ និងតាជីយាយជី ១៥នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា ១០.០០០រៀល។ ជូនកូនសិស្សបម្រើព្រះសង្ឃ ១០នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។
ដោយឡែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាន ១០០លានរៀលផងដែរ៕ ល