នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់

105
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១៖៣០​នាទី នេះ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​មុខផ្ទះ​គ្នាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់​។​

​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ច្បារអំពៅ​២ ថ្លែង​ប្រាប់ថា ជនសង្ស័យ ឈ្មោះ ជា អេ​ឡិច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​។ វត្ថុតាង​ដកហូត​បានរួម​មាន ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​៤​កញ្ចប់​ថង់​តូច​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម